មន្រ្តីឥណទាន Full-time Job
2019-12-31 07:03 Microfinance Institution Phnom Penh 1.4K views Reference: 882Job Details
មន្រ្តីឥណទាន
- Announced Date : December 27, 2019
- Deadline : December 31, 2019
- Number of applicants : Many Positions
- ទីតាំងការងារ ៖ សាខាប្រាសាក់ក្នុងរាជធានីភ្នំពេញ
អត្ថប្រយោជន៍ទទួលបាន៖
- ទទួលបានប្រាក់ចំណូល រហូតដល់ ៨០០ដុល្លាក្នុងមួយខែ
- ប្រាក់ឧបត្ថម្ភសំរាប់បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ និង ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ
- ទទួលបានការធានារ៉ាប់រង ពីបេឡាជាតិសន្តិសុខសង្គម(បសស)
- ផ្តល់ជូនឯកសណ្ឋាន (Uniform)
- ប្រាក់ឧបត្ថម្ភ ថ្លៃសាំង និងថ្លៃឈ្នួលម៉ូតូ
- ប្រាក់ឧបត្ថម្ភកាតទូរស័ព្ទ
- ប្រាក់កម្ចីបុគ្គលិក
- ប្រាក់ឧបត្ថម្ភផ្សេងៗទៀត តាមគោលការណ៍កំណត់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។
ភារកិច្ច និង ការទទួលខុសត្រូវមាន៖
- ធ្វើផែនការ យុទ្ធសាស្ត្រ នឹង ប្រតិបត្តិការផ្តល់កម្ចី និងសេវាប្រាក់ បញ្ញើរ គោរពតាមគោលការណ៍ នីតិវិធី បទដ្ឋាន និងអនុវត្ត តាមការណែនាំផ្សេងៗរបស់នាយកសាខា នាយកភូមិភាគ និងការិយាល័យកណ្តាល។
- ស្វែងយល់ពីបរិយាកាស គូរប្រកួតប្រជែង និង ធ្វើការផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ស្ថាប័ន។
- គ្រប់គ្រងសាច់ប្រាក់ក្នុងការ ដឹកជញ្ជូនប្រាក់ ការបើកប្រាក់ និង ប្រមូលប្រាក់ពីអតិថិជនអោយស្របតាមគោលការណ៍របស់ស្ថាប័ន។
- ធ្វើការទំនាក់ទំនងសាធារណៈនៅក្នុងតំបន់ប្រតិបត្តិ និងថែរក្សាទ្រព្យសម្បត្តិរបស់ស្ថាប័នអោយបានគង់វង្ស។
- ដោះស្រាយកម្ចីមានបញ្ហា និងសម្របសម្រួលរាល់ការតវ៉ា ឬ ទាមទារផ្សេងៗ របស់អតិថិជន និងបុគ្គលិក។
- អនុវត្តការងារផ្សេងៗទៀតដែលតម្រូវដោយអ្នកគ្រប់គ្រង។
លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖
- បានបញ្ចប់ ឬ កំពុងសិក្សាថ្នាក់បរិញ្ញាបត្ររង ឬ បរិញ្ញបត្រផ្នែកធនាគារ/ហិរញ្ញវត្ថុ/គណនេយ្យ/សេដ្ឋកិច្ច/គ្រប់គ្រង/ពាណិជ្ជកម្ម ។
- មានចំណេះដឹងខ្ពស់ ទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ។
- មានជំនាញក្នុងការផ្តល់សេវាកម្មល្អ ការទំនាក់ទំនងល្អ និង ការដោះស្រាយបញ្ហា។
- មានចំណេះដឹងអាចប្រើប្រាស់កម្មវិធី Ms. Office។
- មានសីលធម៌ល្អ មានឥរិយាបថល្អ មានភាពស្មោះត្រង់ មានការប្តេជ្ញាចិត្តខ្ពស់ មានការគោរពវិន័យ និងមានគំនិតជាសហគ្រិន។
- ផ្តល់អាទិភាពដល់បេក្ខជនដែលរស់នៅក្នុងតំបន់ប្រតិបត្តិការជ្រើសរើសបុគ្គលិកខាងលើរបស់ប្រាសាក់។
ព័ត៌មានពីការសុំបម្រើការងារ
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញ ទម្រង់បែបបទសុំបំពេញការងារ និងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ មានរូបថត 4×6 (1 សន្លឹក) ប័ណ្ណគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសញ្ញាបត្រផ្សេងៗ (ថតចម្លងតែប៉ុណ្ណោះ) ផ្ញើមកកាន់ការិយាល័យកណ្ដាលដែលមានអាសយដ្ឋាននៅអគារលេខ 212 ផ្លូវ 271 សង្កាត់ទួលទំពូង 2 ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ សាខាប្រាសាក់ណាមួយដែលនៅជិតលោកអ្នកបំផុត ឬ ផ្ញើប្រវត្តិរូបសង្ខេប (CV) តាមអ៊ីម៉ែលខាងក្រោម។
ទំនាក់ទំនង
លេខទូរស័ព្ទ៖ 023 962 062 អ៊ីម៉ែល៖ recruitment@prasac.com.kh
Company Description
PRASAC MFI Ltd, the largest microfinance institution in Cambodia, provides sustainable financial services for client’s growth such as loans, deposits, ATM, bill payment, phone top-up, Mobile Banking, Internet Banking, fund transfer, Foreign Exchange , POS and other financial products throughout Cambodia.