Login for faster access to the best deals. Click here if you don't have an account.

មន្រ្តីឥណទាន ២៥ នាក់ Full-time Job

2020-10-19 04:49   Microfinance Institution   Phnom Penh   417 views Reference: 975
Job Details

តួនាទីនិងទំនួលខុសត្រូវ៖

  1. រៀបចំនិងអនុវត្តផែនការសកម្មភាពនិងប្រកាន់ខ្ជាប់នូវគោលនយោបាយនិងនីតិវិធីឥណទានរបស់គ្រឹះស្ថាន។
  2. រៀបចំផែនការការងារប្រចាំសប្តាហ៍និងប្រចាំខែរួមទាំងមានការប្រមូលសំណងនិងការទូទាត់ដែលទទួលបានការយល់ព្រមពីប្រធានក្រុមមន្រ្តីឥណទាននិង ប្រធានសាខា។
  3. កសាងបណ្តាញជាមួយអាជ្ញាធរមូលដ្ឋានមានដូចជា៖មេភូមិ មេឃុំ មេប៉ុស្តិ៍ និងប្រតិបត្តិករមីក្រូហិរញ្ញវត្ថុផ្សេងទៀតនៅតាមតំបន់នានា។
  4. ផ្សព្វផ្សាយផលិតផលនិងសេវាកម្មរបស់ស្ថាប័នដើម្បីកំណត់គោលដៅអតិថិជននៅតំបន់សក្តានុពលនិងជួយមន្រ្តីឥណទានផ្សេងទៀតក្នុងការផ្សព្វផ្សាយជាក្រុមតាមការស្នើសុំរបស់ក្រុមប្រធានក្រុមមន្រ្តីឥណទានឬក៏ប្រធានសាខា។
  5. ជួបអតិថិជនសក្តានុពលនិងវាយតម្លៃពាក្យសុំប្រាក់កម្ចីរបស់ពួកគេដោយអនុលោមតាមគោលការណ៍និងនីតិវិធីឥណទានរបស់គ្រឹះស្ថាន។
  6. ធានាឱ្យបាន ១០០% នៃការប្រើប្រាស់ប្រាក់កម្ចីរបស់អតិថិជនឱ្យត្រឹមត្រូវតាមគោលបំណង។
  7. ចាត់វិធានការជាបន្ទាន់នៅពេលមានការកើតឡើងនៃប្រាក់កម្ចីហួសកាលកំណត់ហើយត្រូវរាយការណ៍ពីស្ថានភាពនេះទៅប្រធានក្រុមមន្រ្តីឥណទានឬក៏ប្រធានសាខា សម្រាប់ជាព័ត៌មាន និងដំណោះស្រាយ។
  8. ប្រឹក្សា និងផ្តល់យោបល់ចែករំលែកព័ត៌មានដល់អតិថិជនក្នុងការធ្វើអាជីវកម្មនិងគាំទ្រអាជីវកម្មរបស់ពួកគាត់។
  9. ធ្វើការស្រាវជ្រាវលើការស្ទង់មតិអំពីការពេញចិត្តរបស់អតិថិជនការវិភាគភាពខ្លាំងភាពខ្សោយ ឳកាស និងការគំរាមកំហែង របស់ដៃគូប្រកួតប្រជែងរបស់ស្ថាប័នក្នុងតំបន់ប្រតិបត្តិការហើយបញ្ជូនរបាយការណ៍ទៅប្រធានក្រុមមន្រ្តីឥណទានឬក៏ប្រធានសាខា ។
  10. រៀបចំរបាយការណ៍ប្រចាំខែអាចត្រូវបានកំណត់ដោយ ប្រធានក្រុមមន្រ្តីឥណទានឬក៏ប្រធានសាខា។
  11. កិច្ចការងារផ្សេងៗទៀតត្រូវបានកំណត់ដោយ ប្រធានក្រុមមន្រ្តីឥណទានឬក៏ប្រធានសាខា។

លក្ខខណ្ឌតម្រូវ៖

  1. បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬ កំពុងសិក្សាថ្នាក់បរិញ្ញាបត្ររង ឬបរិញ្ញបត្រផ្នែកធនាគារ, ហិរញ្ញវត្ថុ, គណនេយ្យ,សេដ្ឋកិច្ច, គ្រប់គ្រង,ពាណិជ្ជកម្ម និងជំនាញដែលពាក់ព័ន្ធ។
  2. បេក្ខជនដែលបានបញ្ចប់ត្រឹមសញ្ញាបត្របាក់ឌុបក៏អាចដាក់ពាក្យបានដែរ។
  3. មានបទពិសោធន៏យ៉ាងតិច ១ ឆ្នាំទាក់ទងនិងវិស័យធនាគារឬមីក្រូហិរញ្ញវត្ថុ
  4. ពូកែខាងគណិតវិទ្យានិងជំនាញគណនាល្អ
  5. មានជំនាញក្នុងការផ្តល់សេវាកម្មល្អ ការទំនាក់ទំនងល្អនិងការដោះស្រាយបញ្ហា។
  6. មានចំណេះដឹងអាចប្រើប្រាស់កម្មវិធីកុំព្យូទ័រ Ms Office
  7. មានសីលធម៌ល្អ មានឥរិយាបថល្អ មានភាពស្មោះត្រង់មានការប្តេជ្ញាចិត្តខ្ពស់ មានការគោរពវិន័យ និងអាចធ្វើការជាក្រុមបាន។
  8. អាចធ្វើការក្រោមសម្ពាធបាន។
  9. មានឆន្ទៈក្នុងការរៀនអ្វីដែលថ្មីៗ និងរៀនឆាប់រហ័ស។
  10. ផ្តល់អាទិភាពដល់បេក្ខជនដែលរស់នៅក្នុងតំបន់ប្រតិបត្តិការ។

របៀបដាក់ពាក្យ៖
បេក្ខជន/នារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV &Cover Letter) ជាមួយរូបថតថ្មី(4x6) និងបញ្ជាក់ពីមុខតំណែងនិងទីតាំងដែលចង់បម្រើការងារឱ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យ ណុងហឹបហ្វាយនែនដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់ អ៊ីមែល phathya009@gmail.com
សម្រាប់ព័ត៌មានបន្ថែមអំពីណុង ហឹបហ្វាយនែន សូមចូលទៅកាន់គេហទំព័រ www.nhfinance.com.kh ឬទាក់ទងទៅកាន់ទូរស័ព្ទលេខ 096 66 92 998 / 012 796 685 / 071 33364 13

មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះដែលត្រូវបានទាក់ទងដើម្បីសម្ភាសន៍

Company Description
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ធនាគារ ណុងហឹប ដែលមានទីស្នាក់ការកណ្តាល នៅប្រទេសកូរ៉េខាងត្បូង។ ធនាគារ ណុងហឹប ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦១ ធនាគារនេះមិនត្រឹមតែផ្តល់សេវាហិរញ្ញវត្ថុ តែប៉ុណ្ណោះទេ ប៉ុន្តែក៏បានដើរតួនាទីក្នុងការលើកកម្ពស់សុខុមាលភាពនៃវិស័យកសិកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន(ខេមបូឌា) ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ដើម្បីបន្តប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ទាប់ពីធនាគារ ណុងហឹប បានទិញភាគហ៊ុន ១០០% ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ី។ បច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប កំពុងធ្វើប្រតិបត្តិការនៅ រាជធានីភ្នំពេញ និងខេត្តចំនួន៨ គឺខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ សៀមរាប និងកំពង់ធំ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប នឹងបន្តពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត នាពេលអនាគត។