Internal Auditor Full-time Job
2019-01-23 06:26 Microfinance Institution Phnom Penh 1.1K views Reference: 495Job Details
ក. ភារកិច្ច និងការទទួលខុសត្រូវ៖
- ចុះធ្វើសវនកម្មនៅសាខានិងការិយាល័យកណ្តាល
- ធ្វើរបាយការណ៍សវនកម្មនិងផ្តល់អនុសាសន៍ បញ្ជូលទៅអោយថ្នាក់គ្រប់គ្រងដើម្បីធ្វើការត្រួតពិនិត្យ
- ធ្វើការវាយតម្លៃហានិភ័យដែលស្ថិតនៅក្រោមការទទួលខុសត្រូវ
- រៀបចំឯកសារសវនកម្ម មុនពេលចុះ និងក្រោយពេលចុះសវនកម្ម
- រួមចំណែកក្នុងការបង្កើតគោលការណ៍និងក្រោយពេលចុះសវនកម្ម
- ត្រូវតាមដាននិងត្រួតពិនិត្យឡើងវិញដើម្បីធានាថា រាល់អនុសាសន៍របស់សវនករត្រូវបានអនុវត្ត
- អនុវត្តការងារនិងមានការទទួលខុសត្រូវខ្ពស់រាល់ភារៈកិច្ចដែលចាត់តាំងដោយថ្នាក់គ្រប់គ្រង។
ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
- បរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ និងបរិញ្ញាបត្រដែលពាក់ព័ន្ធ
- មានបទពិសោធន៍ក្នុងផ្នែកសវនកម្មផ្ទៃក្នុងយ៉ាងតិចមួយឆ្នាំឡើង
- មានជំនាញក្នុងការប្រើប្រាសកុំព្យូទ័រ
- ចេះនិយាយនិងសរសេរភាសាអង់គ្លេសបានល្អ
- មានទំនាក់ទំនងល្អជាមួយសាខានិងអាចធ្វើការងារបានច្រើនក្នុងពេលតែមួយ។
- មានភាពរហ័សរហួននិងភាពអំណត់និងការងារ។
អត្ថប្រយោជន៍ដែលអិលអូអិលស៊ី ផ្តល់ជូនអ្នកហាត់ការ៖
អិលអូអិលស៊ី(ខេមបូឌា) ភីអិលស៊ីផ្ដល់ជូនអ្នកហាត់ការនូវប្រាក់ឧបត្ថម្ភប្រចាំខែការធានារ៉ាប់រងគ្រោះថ្នាក់ក្នុង ម៉ោងធ្វើការការ
បណ្តុះបណ្តាលជំនាញដែលពាក់ព័ន្ធនឹងធនាគារ។អ្នកហាត់ការដែលមានសមត្ថភាពអាចមានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិរបស់
អិលអូអិលស៊ី ភ្លាមៗដោយមិនចាំបាច់ប្រឡងម្ដងទៀតឡើយនៅពេលមានតម្រូវការ។
របៀបដាក់ពាក្យ៖
បេក្ខជន/នារីដែលមានចំណាប់អារម្មណ៍សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter)ជាមួយរូបថតថ្មី(4x6) និងបញ្ជាក់ពីមុខតំណែងនិងទីតាំងដែលចង់បម្រើការងារឱ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ីដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់អ៊ីមែល recruitment@lolc.com.kh ត្រឹម ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ដោយអនុវត្តតាមការណែនាំដូចខាងក្រោម៖
១.ចំណងជើងអ៊ីមែលត្រូវតែសរសេរ៖ Applying for (position title) (Ex: Apply for Credit Officer)
២.CV & Cover Letter ត្រូវតែដាក់បញ្ចូលគ្នាតែមួយក្នុងទម្រង់ជាPDF ឬ Word ដោយទំហំមិនឱ្យលើស 5MB។
៣.ឯកសារពាក់ព័ន្ធ និងសញ្ញាបត្រសិក្សាផ្សេងៗ មិនត្រូវភ្ជាប់ជាមួយឡើយ (No attachment)។
សម្រាប់ព័ត៌មានបន្ថែមអំពីអិលអូអិលស៊ី សូមចូលទៅកាន់គេហទំព័រwww.lolc.com.kh ឬទាក់ទងទៅកាន់ទូរស័ព្ទលេខ
081 900 326 / 081 800663 / 081 600 955/081800 169.
មានតែបេក្ខជន/នារីដែលមាននៅក្នុងបញ្ជីសម្រាំង (Shortlist)ទេ ទើបត្រូវបានទាក់ទងសម្រាប់ការប្រឡង ឬសម្ភាស។
(បេក្ខជន/នារីដែលបានដាក់ពាក្យហើយមិនអាចដកពាក្យវិញបានឡើយ)