Credit Officer Intern Full-time Job
2019-02-12 04:50 Microfinance Institution Phnom Penh 1.2K views Reference: 532Job Details
ក. ភារកិច្ចនិងការទទួលខុសត្រូវ៖
· ជួយផ្សព្វផ្សាយសេវាកម្មរបស់ អិលអូអិលស៊ី និងបើកតំបន់ប្រតិបត្តិការភូមិថ្មី។
· ជួយគ្រប់គ្រង ថែរក្សាអតិថិជនដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពនិងជំរុញឱ្យមានអតិថិជនថ្មីកើនឡើង។
· ជួយប្រធានក្រុមរបស់អិលអូអិលស៊ីក្នុងការបំពេញពាក្យសុំខ្ចីប្រាក់និងពិនិត្យជាប្រចាំពីការប្រើប្រាស់កម្ចី ការសងត្រឡប់និងធ្វើរបាយការណ៍ប្រតិបត្តិការប្រចាំថ្ងៃ/ខែ/ឆ្នាំ។
ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
· យ៉ាងហោចណាស់មានសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)។
· ចេះជំនាញផ្នែកលក់ ផ្សព្វផ្សាយ និងស្រាវជ្រាវ ទីផ្សារកាន់តែប្រសើរ។
· មានភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាមក្នុងការងារ។
· ផ្តល់អាទិភាពដល់បេក្ខជន/នារីដែលមានទីលំនៅក្នុងតំបន់ប្រតិបត្តិការជ្រើសរើសបុគ្គលិកខាងលើរបស់អិលអូអិលស៊ី។
អត្ថប្រយោជន៍ដែលអិលអូអិលស៊ីផ្តល់ជូនបុគ្គលិក៖
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ីផ្ដល់ជូនបុគ្គលិកនូវអត្ថប្រយោជន៍ជាច្រើនដែលមានលក្ខណៈប្រកួតប្រជែងនៅលើទីផ្សារការងារដូចជា៖ប្រាក់បៀវត្ស (អាចចចារបាន) ប្រាក់រង្វាន់ចូលឆ្នាំខ្មែរ ប្រាក់រង្វាន់ភ្ជុំបិណ្ឌប្រាក់រង្វាន់ចុងឆ្នាំ ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែសម្រាប់មន្ត្រីឥណទានប្រាក់មូលនិធិសន្សំ ការដំឡើងបៀវត្សប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភសុខភាពការធានារ៉ាប់រងពេលមានគ្រោះថ្នាក់ ឱកាសទទួលការបណ្តុះបណ្តាល និងអភិវឌ្ឍអាជីពការងារបរិយាកាសការងារល្អ និងការអនុវត្តលក្ខខណ្ឌការងារត្រឹមត្រូវតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។
អត្ថប្រយោជន៍ដែលអិលអូអិលស៊ី ផ្តល់ជូនអ្នកហាត់ការ៖
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ីផ្ដល់ជូនអ្នកហាត់ការនូវប្រាក់ឧបត្ថម្ភប្រចាំខែការធានារ៉ាប់រងគ្រោះថ្នាក់ក្នុងម៉ោងធ្វើការការបណ្តុះបណ្តាលជំនាញដែលពាក់ព័ន្ធនឹងធនាគារ។ អ្នកហាត់ការដែលមានសមត្ថភាពអាចមានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិរបស់អិលអូអិលស៊ី ភ្លាមៗដោយមិនចាំបាច់ប្រឡងម្ដងទៀតឡើយនៅពេលមានតម្រូវការ។
របៀបដាក់ពាក្យ៖
បេក្ខជន/នារីដែលមានចំណាប់អារម្មណ៍សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter)ជាមួយរូបថតថ្មី(4x6)និងបញ្ជាក់ពីមុខតំណែងនិងទីតាំងដែលចង់បម្រើការងារឱ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ីដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់ អ៊ីមែលrecruitment@lolc.com.kh ត្រឹម ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ដោយអនុវត្តតាមការណែនាំដូចខាងក្រោម៖
១.ចំណងជើងអ៊ីមែលត្រូវតែសរសេរ៖ Applying for (position title) (Ex: Apply for Credit Officer)
២.CV & Cover Letter ត្រូវតែដាក់បញ្ចូលគ្នាតែមួយក្នុងទម្រង់ជាPDF ឬ Word ដោយទំហំមិនឱ្យលើស 5MB។
៣.ឯកសារពាក់ព័ន្ធ និងសញ្ញាបត្រសិក្សាផ្សេងៗ មិនត្រូវភ្ជាប់ជាមួយឡើយ (No attachment)។
សម្រាប់ព័ត៌មានបន្ថែមអំពីអិលអូអិលស៊ី សូមចូលទៅកាន់គេហទំព័រwww.lolc.com.khឬទាក់ទងទៅកាន់ទូរស័ព្ទលេខ
081 800 169/081900 326 / 081 800 663 / 081 600 955
មានតែបេក្ខជន/នារីដែលមាននៅក្នុងបញ្ជីសម្រាំង (Shortlist)ទេ ទើបត្រូវបានទាក់ទងសម្រាប់ការប្រឡង ឬសម្ភាស។
(បេក្ខជន/នារីដែលបានដាក់ពាក្យហើយមិនអាចដកពាក្យវិញបានឡើយ)