មន្រ្តីឥណទាន (Credit Officer) ជាច្រើនរូប Full-time Job
2019-06-10 23:15 Microfinance Institution Battambang 1.3K views Reference: 715Job Details
មន្រ្តីឥណទាន (Credit Officer) ជាច្រើនរូប
PRASAC MFI Ltd is the largest and leading microfinance institution in Cambodia in providing financial services to Cambodian people such as: credits, deposits, water bill payment, electricity bill payment, goods and service bill payment, transfer, money exchange, phone top-up, payroll service, fast payment, ATM, POS and others with a network of 176 offices and 128 ATMs all throughout Cambodia. PRASAC is currently seeking for the qualified Cambodian candidate to fill in the position as stated below:
ថ្ងៃផ្សព្វផ្សាយ ៖ June 10, 2019
កាលបរិច្ឆេទឈប់ទទួលពាក្យ ៖ July 1, 2019
ជាច្រើនតួនាទី ក្នុង 25 រាជធានី - ខេត្តក្រុង
ភារកិច្ច និង ការទទួលខុសត្រូវមាន៖
- ធ្វើផែនការ យុទ្ធសាស្ត្រ នឹង ប្រតិបត្តិការផ្តល់កម្ចី និងសេវាប្រាក់បញ្ញើរ គោរពតាមគោលការណ៍ នីតិវិធី បទដ្ឋាន និងអនុវត្ត តាមការណែនាំផ្សេងៗរបស់នាយកសាខា នាយកភូមិភាគ និងការិយាល័យកណ្តាល។
- ស្វែងយល់ពីបរិយាកាស គូរប្រកួតប្រជែង និង ធ្វើការផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ស្ថាប័ន។
- គ្រប់គ្រងសាច់ប្រាក់ក្នុងការ ដឹកជញ្ជូនប្រាក់ ការបើកប្រាក់ នឹងប្រមូលប្រាក់ពីអតិថិជនអោយស្របតាមគោលការណ៍របស់ស្ថាប័ន។
- ធ្វើការទំនាក់ទំនងសាធារណៈនៅក្នុងតំបន់ប្រតិបត្តិ និងថែរក្សាទ្រព្យសម្បត្តិរបស់ស្ថាប័នអោយបានគង់វង្ស។
- ដោះស្រាយកម្ចីមានបញ្ហា និងសម្របសម្រួលរាល់ការតវ៉ា ឬ ទាមទារផ្សេងៗ របស់អតិថិជន និងបុគ្គលិក។
- អនុវត្តការងារផ្សេងៗទៀតដែលតម្រូវដោយអ្នកគ្រប់គ្រង។
លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖
- បានបញ្ចប់ ឬ កំពុងសិក្សាថ្នាក់បរិញ្ញាបត្ររង ឬ បរិញ្ញបត្រផ្នែកធនាគារ/ហិរញ្ញវត្ថុ/គណនេយ្យ/សេដ្ឋកិច្ច/គ្រប់គ្រង/ពាណិជ្ជកម្ម ។
- បេក្ខជនដែលបានបញ្ចប់ត្រឹមសញ្ញាបត្របាក់ឌុបក៏អាចដាក់ពាក្យបានដែរសម្រាប់ទីតាំងការងារ៖ ខេត្តក្រចេះ មណ្ឌលគីរី រតនៈគីរី ស្ទឹងត្រែង កោះកុង ព្រះវិហារ និងឧត្តរមានជ័យ។
- មានចំណេះដឹងខ្ពស់ ទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ។
- មានជំនាញក្នុងការផ្តល់សេវាកម្មល្អ ការទំនាក់ទំនងល្អ និងការដោះស្រាយបញ្ហា។
- មានចំណេះដឹងអាចប្រើប្រាស់កម្មវិធី Ms. Office។
- មានសីលធម៌ល្អ មានឥរិយាបថល្អ មានភាពស្មោះត្រង់ មានការប្តេជ្ញាចិត្តខ្ពស់ មានការគោរពវិន័យ និងមានគំនិតជាសហគ្រិន។
- ផ្តល់អាទិភាពដល់បេក្ខជនដែលរស់នៅក្នុងតំបន់ប្រតិបត្តិការ ជ្រើសរើសបុគ្គលិកខាងលើរបស់ប្រាសាក់។
អត្ថប្រយោជន៍ទទួលបាន៖
- ទទួលបានប្រាក់ចំណូល រហូតដល់ ៨០០ដុល្លាក្នុងមួយខែ
- ប្រាក់ឧបត្ថម្ភសំរាប់បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ និង ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ
- ទទួលបានការធានារ៉ាប់រង ពីបេឡាជាតិសន្តិសុខសង្គម(បសស)
- ផ្តល់ជូនឯកសណ្ឋាន (Uniform)
- ប្រាក់ឧបត្ថម្ភ ថ្លៃសាំង និងថ្លៃឈ្នួលម៉ូតូ
- ប្រាក់ឧបត្ថម្ភកាតទូរស័ព្ទ
- ប្រាក់កម្ចីបុគ្គលិក
- ប្រាក់ឧបត្ថម្ភផ្សេងៗទៀត តាមគោលការណ៍កំណត់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប លិខិតចំណាប់អារម្មណ៍ដែលមានបញ្ជាក់ពីប្រាក់ខែរំពឹងទុក រូបថត សញ្ញាបត្រថតចម្លង លិខិតអះអាងពីក្រុមហ៊ុន អត្តសញ្ញាណបណ្ណ សំបុត្រកំណើត និងសៀវភៅគ្រួសារទៅកាន់អុីម៉ែលរបស់ប្រាសាក់ ឬការិយាល័យកណ្ដាលរបស់ប្រាសាក់ ដែលមានអាសយដ្ឋាន៖ អគារលេខ 212 ផ្លូវ 271 សង្កាត់ទួលទំពូង 2 ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
អុីម៉ែល៖ recruitment@prasac.com.kh
ទូរស័ព្ទ៖ 023 220 102
ចំណាំ៖ មានតែបេក្ខជនដែលជាប់ជម្រុះវគ្គដំបូងប៉ុណ្ណោះដែលនឹងត្រូវបានទាក់ទងដើម្បីធ្វើតេស្តសាកល្បង ឬសម្ភាសន៍បន្ដ។
ចុចលើប៊ូតុង "ដាក់ពាក្យឥឡូវនេះ" ខាងក្រោមដើម្បីបំពេញទម្រង់បែបបទការងារ និងដាក់ពាក្យអនឡាញ