មន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ សម្ភារប្រើប្រាស់ (50 មុខតំណែង) Full-time Job
2020-09-23 05:02 Microfinance Institution Phnom Penh 1.4K views Reference: 972Job Details
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធំជាងគេនៅក្នុងប្រទេសកម្ពុជាដែល មានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់ឲ្យសហគ្រិននិងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីត នៃសេដ្គកិច្ចសង្គម នូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ បច្ចុប្បន្ន អិលអូអិលស៊ី កំពុងបម្រើសេវាកម្មដល់អតិថិជនចំនួនជាង ២៩៤.១៥២នាក់ ដែលមាន ផលប័ត្រឥណទានសរុបចំនួនជាង ៧៧០ លានដុល្លារអាមេរិក។
ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័សរបស់យើងខ្ញុំ អិលអូអិលស៊ី ត្រូវការជ្រើសរើស មន្រ្តីប្រឹក្សាលក់សេវាហរិញ្ញវត្ថុ-សម្ភារប្រើប្រាស់ (មន្រ្តីឥណទានសម្ភារប្រើប្រាស់) ចំនួន ៤០នាក់ សម្រាប់២៥ ខេត្ត-រាជធានី។
មុខតំណែងៈ មន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ សម្ភារប្រើប្រាស់ (មន្រ្តីឥណទានសម្ភារប្រើប្រាស់) (50 មុខតំណែង)
ទីកន្លែងការងារៈ ការិយាល័យកណ្តាល (រាជធានីភ្នំពេញ, ៥០ មុខតំណែង)
ភារកិច្ច និងការទទួលខុសត្រូវ៖
រៀបចំផែនការសកម្មភាព និងផែនការបញ្ចេញឥណទានសម្ភារប្រើប្រាស់។ | |
---|---|
ធ្វើការផ្សព្វផ្សាយផលិតផលឥណទានសម្ភារប្រើប្រាស់ទៅកាន់អតិថិជន និងបើកតំបន់ប្រតិបត្តិការភូមិថ្មី។ | |
គ្រប់គ្រង ថែរក្សាអតិថិជនដែលមានស្រាប់ និងជ្រើសរើសអតិថិជនថ្មី។ | |
សិក្សាវាយតម្លៃពាក្យស្នើសុំឥណទានសម្ភារប្រើប្រាស់ពីអតិថិជន។ | |
គ្រប់គ្រងផលបត្រឥណទានសម្ភារប្រើប្រាស់ឱ្យមានគុណភាពល្អ។ | |
ពិនិត្យជាប្រចាំពីការប្រើប្រាស់ឥណទានសម្ភារប្រើប្រាស់ ការសងត្រឡប់ និងធ្វើរបាយការណ៍ប្រតិបត្តិការប្រចាំថ្ងៃ/ខែ/ឆ្នាំ។ |
សមត្ថភាពដែលតម្រូវអោយមាន៖
យ៉ាងហោចណាស់មានសញ្ញាបត្រទុតិយភូមិ(បាក់ឌុប) ឬ កំពុងសិក្សាថ្នាក់មហាវិទ្យាល័យគ្រប់ផ្នែក ។ | |
---|---|
មានចំណេះដឹង ទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ ។ | |
មានបទពិសោធន៍ក្នុងការគ្រប់គ្រងប្រាក់កម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុនឹងផ្តល់អាទិភាព។ | |
មានបទពិសោធន៍ផ្នែកលក់ ផ្សព្វផ្សាយ និងស្រាវជ្រាវទីផ្សារកាន់តែប្រសើរ។ | |
ផ្តល់អាទិភាពដល់បេក្ខជន/នារីដែលមានទីលំនៅក្នុងតំបន់ប្រតិបត្តិការជ្រើសរើសបុគ្គលិកខាងលើរបស់អិលអូអិលស៊ី។ |
អត្ថប្រយោជន៍ដែល អិលអូអិលស៊ី ផ្តល់ជូនអ្នកហាត់ការ៖
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ផ្ដល់ជូនបុគ្គលិករបស់ខ្លួននូវអត្ថប្រយោជន៍ជាច្រើន ដែលមានលក្ខណៈប្រកួតប្រជែងនៅលើទីផ្សារ ការងារដូចជាៈ ប្រាក់រង្វាន់ចូលឆ្នាំខ្មែរ ប្រាក់រង្វាន់ភ្ជុំបិណ្ឌ ប្រាក់រង្វាន់ចុងឆ្នាំ ការតម្លើងបៀវត្សប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភ សុខភាពការធានា រ៉ាប់រងពេលមានគ្រោះថ្នាក់ ឱកាសទទួលការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍អាជីពការងារ បរិយាកាសការងារល្អ និងការ អនុវត្តលក្ខខណ្ឌ ការងារត្រឹមត្រូវតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។
របៀបដាក់ពាក្យ៖
បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយ រូបថតថ្មី (4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារឲ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់អ៊ីមែល recruitment@lolc.com.kh ត្រឹមថ្ងៃទី ៣០ កញ្ញា ២០២០ ដោយអនុវត្តតាមការណែនាំដូចខាងក្រោម៖
១. ចំណងជើងអ៊ីមែលត្រូវតែសរសេរ៖ Applying for (position title) (Ex: Applying for Credit Officer) ។
២. CV & Cover Letter ត្រូវតែដាក់បញ្ចូលគ្នាតែមួយក្នុងទម្រង់ជា PDF ឬ Word ដោយទំហំមិន ឲ្យលើស 5MB ។
៣. ឯកសារពាក់ព័ន្ធ និងសញ្ញាបត្រសិក្សាផ្សេងៗ មិនត្រូវភ្ជាប់ជាមួយឡើយ (No attachment)
សម្រាប់ព័ត៌មានបន្ថែមអំពី អិលអូអិលស៊ី សូមចូលទៅកាន់គេហទំព័រ www.lolc.com.kh
មានតែបេក្ខជន បេក្ខនារីដែលមាននៅក្នុងបញ្ជីសម្រាំង (shortlist) ទេ ទើបត្រូវបានទាក់ទងសម្រាប់ការប្រឡង ឬសម្ភាស។