មន្ត្រីគ្រប់គ្រងសកម្មភាពសង្គម Full-time Job
2019-09-23 08:04 Microfinance Institution Phnom Penh 1.1K views Reference: 837Job Details
ក. ភារកិច្ចនិងការទទួលខុសត្រូវ៖
§ ធ្វើការបណ្តុះបណ្តាលចំណេះដឹងផ្នែកការគ្រប់គ្រងសកម្មភាពសង្គមទៅកាន់បុគ្គលិករបស់ LOLC។
§ ជួយការងាររបស់ប្រធានផ្នែកគ្រប់គ្រងសកម្មភាពសង្គមក្នុងការបំពេញការងារផ្នែកគ្រប់គ្រងសកម្មភាពសង្គមដូចជា៖ធ្វើការវាស់វែងនូវកម្រិតភាពជីវភាព គោលការណ៍ការពារអតិថិជន(CPP) បទដ្ឋានជាសាកលសម្រាប់អនុវត្តសកម្មភាពសង្គម (USSPM) SPI4 ចុះប្រមូល និងសរសេរសាច់រឿងរបស់អតិថិជនដែលជោគជ័យរបស់LOLC។
§ ធ្វើការសម្របសម្រួលនិងជួយគាំទ្រដល់បុគ្គលិកនៅតាមសាខាដើម្បីអនុវត្តទៅតាមគោលនយោបាយរបស់ LOLC នៃការគ្រប់គ្រងសកម្មភាពសង្គម និងការការពារបរិស្ថាន។
§ ស្នើសុំថវិកានិងសំណើសុំការអនុម័តសម្រាប់ការបណ្តុះបណ្តាលអំពីការយល់ដឹងការអប់រំហិរញ្ញវត្ថុផ្សេងៗ។
§ គាំទ្រនិងបង្ហាញអំពីការគ្រប់គ្រងសកម្មភាពសង្គម ដូចជា៖ ការយល់ដឹងអំពីការអប់រំហិរញ្ញវត្ថុព្រឹត្តិការណ៍សង្គម និងយុទ្ធនាការសង្គមផ្សេងៗ។
§ ជួយការងាររបស់ប្រធានផ្នែកគ្រប់គ្រងសកម្មភាពសង្គមដែលរួមមានការបំពេញរបាយការណ៍ការគ្រប់គ្រងសកម្មភាពសង្គម និងគោលការណ៍ការពារបរិស្ថានសម្រាប់ម្ចាស់ប្រាក់កម្ចី និងដៃគូសហការរបស់ LOLC។ ឧទាហរណ៍៖ ការកត់ត្រានិងការវិភាគសូចនាករនៃការគ្រប់គ្រងសកម្មភាពសង្គម។
ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
§ មានបរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មឬ ជំនាញពាក់ព័ន្ធផ្សេងទៀត
§ មានចំណេះដឹងពីផ្នែកគ្រប់គ្រងសកម្មភាពសង្គមក្នុងវិស័យមីក្រូហិរញ្ញវត្ថុកាន់តែល្អ
§ មានចំណេះដឹងផ្នែកភាសាអង់គ្លេស(អាចសរសេរ និងយល់)
§ មានចំណេះដឹងផ្នែកកុំព្យូរទ័រ(MicrosoftWord and Excel)
§ មានជំនាញក្នុងការធ្វើបទបង្ហាញនិងមានជំនាញក្នុងការទំនាក់ទំនងល្អ
§ អាចធ្វើដំណើរទៅគ្រប់សាខាទំាងអស់របស់អិលអូអិលស៊ី។
សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter)ជាមួយរូបថតថ្មី(4x6) មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ឬអាចផ្ញើមកកាន់អ៊ីម៉ែល៖ recruitment@lolc.com.kh | LOLC (Cambodia) Plc. LOLC (Cambodia) Plc. 081 800 169/081 600 955/081 900 326/081 800 663 |
---|