បេឡាករហាត់ការ (០៣នាក់់) Full-time Job
2018-11-28 06:29 Microfinance Institution Prey Veng 1.5K views Reference: 287Job Details
បេឡាករហាត់ការ (០៣នាក់់)
ទីតាំងបម្រើការងារ: - សាខាស្រុកស្វាយអន្ទរ-ឃុំស្វាយអន្ទរ (១នាក់) - សាខាស្រុកម៉ាឡៃ-ឃុំម៉ាឡៃ (១នាក់) សាខាស្រុកគូលែន-ឃុំគូលែនត្បូង
(១នាក់)
រាយការណ៏ជូន: នាយកសាខា
ឈប់ទទួលពាក្យ: ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨
ភារកិច្ច និងការទទួលខុសត្រូវសំខាន់ៗ
- ធ្វើប្រតិបត្តិការសាច់ប្រាក់ប្រចាំថ្ងៃរួមមានបើកប្រាក់កម្ចីទទួលប្រាក់សំណង និងថែរក្សាសាច់ប្រាក់ក្នុងទូដែក។
- កត់ត្រាប្រតិបត្តិការចំណូល-ចំណាយប្រចាំថ្ងៃចូលក្នុងប្រព័ន្ធ Flexcube
- កត់ត្រានិងថែរក្សាសៀវភៅបេឡា សក្ខីប័ណ្ណចំណូលចំណាយ និងឯកសារ
កម្ចីផ្សេងៗ។
- ព្យាករណ៍តម្រូវការសាច់ប្រាក់នៅការិយាល័យសាខា។
- រក្សាព័ត៌មានផ្សេងៗទៀតដែលទាក់ទងនឹងសាច់ប្រាក់និងអនុវត្តការងារផ្សេងៗ ទៀតតាមការណែនាំរបស់អ្នកគ្រប់គ្រង។
លក្ខណៈសម្បត្តិរបស់បេក្ខជន
- បញ្ចប់ថ្នាក់ បរិញ្ញាបត្រ ឬជានិស្សិតឆ្នាំទី៤ ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឬ ធនាគារ និងហិរញ្ញវត្ថុ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
- មានអត្តចរិកល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសារ និងមានឆន្ទៈក្នុងការធ្វើការងារ។
- មានចំណេះដឹងភាសាអង់គ្លេស និងកុំព្យូទ័រ Ms. Office (Ms. Word & Excel) Internet & Email ។
អត្ថប្រយោជន៍ដែល ហត្ថាកសិករ លីមីតធីត ផ្តល់ជូនៈ
- បុគ្គលិកស្ម័គ្រចិត្ត ដែលបានបំពេញការងារល្អប្រសើរ នឹងទទួលបាននូវឱកាសក្នុងការជ្រើសរើសឱ្យចូលបម្រើការងារជាបុគ្គលិកនៅពេលណា ហត្ថាកសិករ លីមីតធីត មានតម្រូវការ។
- ទទួលបានការធនារ៉ាប់រងដោយបេឡាជាតិ របបសន្តិសុខសង្គម (ប.ស.ស)។
របៀបដាក់ពាក្យៈ
- ពាក្យសុំបម្រើការងារចែកជូនដោយឥតគិតថ្លៃ នៅការិយាល័យកណ្តាលភ្នំពេញ និងនៅគ្រប់ការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ឬបោះពុម្ពពីគេហទំព័ររបស់គ្រឹះស្ថានតាមរយៈ www.hkl.com.kh ។
- បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញពាក្យសុំបម្រើការងារ ដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេប សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សញ្ញាបត្រ និងលិខិតបញ្ជាក់ការសិក្សាផ្សេងៗ រួចយកមកដាក់នៅការិយាល័យកណ្តាល (ផ្ទះលេខ៦០៦ ផ្លូវ២៧១ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ) និងនៅតាមបណ្តាការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈអ៊ីម៉ែល job@hkl.com.kh ។
បញ្ជាក់ៈ
- រាល់សំណុំឯកសារដាក់ពាក្យទាំងអស់ នឹងមិនត្រូវបានផ្តល់ជូនវិញទេ។
- ព័ត៌មានបន្ថែមអំពីការជ្រើសរើសបុគ្គលិក សូមទំនាក់ទំនងមក ០៨៦ ៣៥៤ ៣៥៤/០៩៣ ៤០៥ ០០០