VI. ប្រធានគ្រប់គ្រងឃ្លាំង (Warehouse Supervisor) ចំនួន ០១នាក់ ប្រចាំសាខាកំពង់ត្របែក Full-time Job
2019-04-04 03:57 Microfinance Institution Phnom Penh 1K views Reference: 644Job Details
· ភារកិច្ច និងទំនួលខុសត្រូវ
· ត្រួតពិនិត្យនិងថែរក្សាសន្និធិរបស់ក្រុមហ៊ុនឲ្យមានគុណភាពល្អ និងរាប់ឲ្យបានត្រឹមត្រូវ។
· ត្រួតពិនិត្យ និងកត់ត្រាឲ្យបានត្រឹមត្រូវទាំងសន្និធិចេញនិងចូល។
· ធានាថាមានសន្និធិគ្រប់គ្រាន់គ្រប់ពេលវេលាដើម្បីបំពេញតម្រូវការអតិថិជន។
· គោរពតាមវិធីសាស្រ្តគ្រប់គ្រងសន្និធិរបស់ក្រុមហ៊ុន។
· ធ្វើការរាប់សន្និធិឲ្យបានទៀងទាត់។
· ធានាថា ឃ្លាំងត្រូវមានភាពស្អាតនិងមិនមានហានីភ័យផ្សេងៗដូចជា អគ្គីភ័យ ឬទឹកជំនន់។
· រៀបចំ ចាត់ចែងធ្វើយ៉ាងណាឲ្យសន្និធិនៅក្នុងឃ្លាំងមានរបៀបរៀបរយ។
· គ្រប់គ្រងជាងម៉ាស៊ីន ក្នុងការជួសជុលនិងតម្លើងគ្រឿងបន្លាស់របស់អតិថិជន និងក្រុមហ៊ុន។
· ជាអ្នកកាន់បញ្ជីក្នុងការកត់ត្រាប្រតិបត្តិការចំណូលចំណាយ និងការកែតម្រូវផ្សេងៗ។
· បំពេញការងារផ្សេងៗដែលតម្រូវដោយប្រធានគ្រប់គ្រង។
សមត្ថភាពដែលតម្រូវឱ្យមាន៖
· បញ្ចប់បរិញ្ញាបត្រផ្នែក គណនេយ្យឬធនាគារ និងហិរញ្ញវត្ថុ។
· មានបទពិសោធន៍ផ្នែកគ្រប់គ្រងសន្និធិ។
· មានសមត្ថភាពកត់ត្រាប្រតិបត្តិការគណនេយ្យ។
· មានចំណេះដឹងផ្នែកគ្រឿងម៉ាស៊ីនកាន់តែប្រសើរ។
· មានជំនាញក្នុងការប្រាស្រ័យទាក់ទងហើយអាចនិយាយ និងសរសេរភាសាអង់គ្លេសបាន។
· មានជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រដូចជាMs. Office and Quick book ។
· មានសមត្ថភាពធ្វើការដោយឯករាជ្យរួមជាមួយការគ្រប់គ្រងតិចតួចពីប្រធានគ្រប់គ្រង។
· មានក្រមសីលធម៌ល្អ ការតាំងចិត្តខ្ពស់និងស្មោះត្រង់។
របៀបដាក់ពាក្យ៖
បេក្ខជន/នារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter)ជាមួយរូបថតថ្មី(4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារឱ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ីដែលនៅជិតលោកអ្នកឬអាចផ្ញើមកកាន់ អ៊ីមែល recruitment@lolc.com.kh ត្រឹម ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ដោយអនុវត្តតាមការណែនាំដូចខាងក្រោម៖
១. ចំណងជើងអ៊ីមែលត្រូវតែសរសេរ៖ Applying for (position title) (Ex: Apply for Credit Officer)
២. CV & Cover Letter ត្រូវតែដាក់បញ្ចូលគ្នាតែមួយក្នុងទម្រង់ជាPDF ឬ Word ដោយទំហំមិនឱ្យលើស 5MB។
៣. ឯកសារពាក់ព័ន្ធនិងសញ្ញាបត្រសិក្សាផ្សេងៗ មិនត្រូវភ្ជាប់ជាមួយឡើយ (No attachment)។
សម្រាប់ព័ត៌មានបន្ថែមអំពី អិលអូអិលស៊ី សូមចូលទៅកាន់គេហទំព័រwww.lolc.com.khឬទាក់ទងទៅកាន់ទូរស័ព្ទលេខ
081 600 955/081 800169/081 900 326។
មានតែបេក្ខជន/នារីដែលមាននៅក្នុងបញ្ជីសម្រាំង(Shortlist) ទេទើបត្រូវបានទាក់ទងសម្រាប់ការប្រឡង ឬសម្ភាស។
(បេក្ខជន/នារីដែលបានដាក់ពាក្យហើយមិនអាចដកពាក្យវិញបានឡើយ)។
Interested,please submit your cv via: recruitment@lolc.com.kh/Tel: 081 800 169