Credit officer Full-time Job
2018-11-05 03:36 Microfinance Institution Phnom Penh 0.9K views Reference: 144Job Details
តួនាទីសំខាន់ៗរបស់អ្នកប្រឹក្សាឥណទាន
- សិក្សា និងអនុវត្តឲ្យបានល្អត្រឹមត្រូវ និងទាន់សម័យតាមគោលការណ៍ នីតិវិធី និងសេចក្តីណែនាំ ដែលពាក់ព័ន្ធនឹងតួនាទី/ភារកិច្ចរបស់ខ្លួន ។
- ផ្សព្វផ្សាយឲ្យបានទូលំទូលាយពីផលិតផល និងសេវាកម្មរបស់ រ៉ាយ ស្មាត ។
- ពិនិត្យ វាយតម្លៃសំណើ និងផ្តល់ឥណទាន ដល់អតិថិជន ព្រមទាំងប្រមូលប្រាក់សងមកវិញឲ្យបាន១០០%។
- តាមដានការប្រើប្រាស់ទុនរបស់អតិថិជន និងដោះស្រាយ បញ្ហានានា ។
- សហការ នឹងទំនាក់ទំនងល្អជាមួយបុគ្គលិក គ្រប់លំដាប់ថ្នាក់ អាជ្ញាធរ និងសហគមន៍នានា។
- ធ្វើកិច្ចការតាមតម្រូវការរបស់ថ្នាក់ដឹកនាំ៕
គុណវឌ្ឍិជាអ្នកប្រឹក្សាឥណទាន
- កម្រិតវប្បធម៌ចាប់ពីធ្លាក់បាក់ឌុប(ធ្លាក់ទុតិយភូមិ) ឡើងទៅ ។
- ចេះប្រើកុំព្យូទ័រ(Ms Word និង Ms Excel )។
- មានលក្ខណៈសម្បត្តិក្នុងការប្រស្រ័យទាក់ទងល្អ និងមានឥរិយាបថចេះបំរើអតិថិជន ។
- មានភាព ស្មោះត្រង់ ម៉ឺងម៉ាត់ និង មានឆន្ទៈខ្ពស់ក្នុងការបំពេញការងារ។
- មានភាព រួសរាយ រាក់ទាក់ សុភាពរាបសារ ចំពោះអតិថិជនគ្រប់ស្រទាប់វណ្ណៈ ។
Company Description
រ៉ាយ ស្មាត ជាប្រតិបត្តិករឥណទានជនបទដែលទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា។បច្ចុប្បន្ន រ៉ាយ ស្មាត កំពុងធ្វើប្រតិបត្តិការទូទាំងប្រទេសក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់សហគមន៍ និងសហគ្រាសខ្នាតតូច ប្រកបដោយនិរន្តរភាព ជាពិសេសជូនអតិថិជនជាស្រ្តី ដែលពួកគាត់មានសមត្ថភាព ចំណេះដឹង និងជំនាញក្នុងការប្រកបមុខរបរតែខ្វះដើមទុន និងគ្រួសារដែលមានប្រាក់ចំណូលទាបដល់ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិនៅតាមជនបទទូទាំងប្រទេសកម្ពុជា។
ដើម្បីឆ្លើយតបទៅនឹងកំណើនប្រតិបត្តិការកើនឡើងជាលំដាប់របស់គ្រឹះស្ថាន រ៉ាយ ស្មាត ទាំងបីសាខាមាន សាខា ភ្នំពេញ,សាខា កំបូល,សាខា តាខ្មៅ
ដើម្បីឆ្លើយតបទៅនឹងកំណើនប្រតិបត្តិការកើនឡើងជាលំដាប់របស់គ្រឹះស្ថាន រ៉ាយ ស្មាត ទាំងបីសាខាមាន សាខា ភ្នំពេញ,សាខា កំបូល,សាខា តាខ្មៅ