Credit Officer (Many Position) Full-time Job
2018-09-27 00:49 Microfinance Institution Phnom Penh 1.2K views Reference: 51Job Details
ភារកិច្ច និង ការទទួលខុសត្រូវមាន៖
- ធ្វើផែនការ យុទ្ធសាស្ត្រ នឹង ប្រតិបត្តិការផ្តល់កម្ចី និងសេវាប្រាក់ បញ្ញើរ គោរពតាមគោលការណ៍ នីតិវិធី បទដ្ឋាន និងអនុវត្ត តាមការណែនាំផ្សេងៗរបស់នាយកសាខា នាយកភូមិភាគ និងការិយាល័យកណ្តាល ។
- ស្វែងយល់ពីបរិយាកាស គូរប្រកួតប្រជែង និង ធ្វើការផ្សព្វផ្សាយ ផលិតផល និងសេវាកម្មរបស់ស្ថាប័ន។
- គ្រប់គ្រងសាច់ប្រាក់ក្នុងការ ដឹកជញ្ជូនប្រាក់ ការបើកប្រាក់ និងប្រមូលប្រាក់ពីអតិថិជនអោយស្របតាមគោលការណ៍របស់ស្ថាប័ន។
- ធ្វើការទំនាក់ទំនងសាធារណៈនៅក្នុងតំបន់ប្រតិបត្តិ និងថែរក្សាទ្រព្យសម្បត្តិរបស់ស្ថាប័នអោយបានគង់វង្ស។
- ដោះស្រាយកម្ចីមានបញ្ហា និងសម្របសម្រួលរាល់ការតវ៉ា ឬ ទាមទារផ្សេងៗ របស់អតិថិជន និងបុគ្គលិក។
- អនុវត្តការងារផ្សេងៗទៀតដែលតម្រូវដោយអ្នកគ្រប់គ្រង។
លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖
- កំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ឡើងទៅ ផ្នែកធនាគារ/ហិរញ្ញវត្ថុ/ គណនេយ្យ/សេដ្ឋកិច្ច/គ្រប់គ្រង/ពាណិជ្ជកម្ម ។
- បេក្ខជនដែលបានបញ្ចប់ត្រឹមសញ្ញាបត្របាក់ឌុបក៏អាចដាក់ពាក្យបានដែរសម្រាប់ទីតាំងការងារ៖ ខេត្តក្រចេះ មណ្ឌលគីរី រតនៈគីរី ស្ទឹងត្រែង កោះកុង ព្រះវិហារ និង ឧត្តរមានជ័យ។
- មានចំណេះដឹងខ្ពស់ ទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ ។
- មានជំនាញក្នុងការផ្តល់សេវាកម្មល្អ ការទំនាក់ទំនងល្អ និង ការដោះស្រាយបញ្ហា។
- មានចំណេះដឹងអាចប្រើប្រាស់កម្មវិធី Ms. Office។
- មានសីលធម៌ល្អ មានឥរិយាបថល្អ មានភាពស្មោះត្រង់ មានការប្តេជ្ញាចិត្តខ្ពស់ មានការគោរពវិន័យ និងមានគំនិតជាសហគ្រិន ។
- ផ្តល់អាទិភាពដល់បេក្ខជនដែលរស់នៅក្នុងតំបន់ប្រតិបត្តិការ ជ្រើសរើសបុគ្គលិកខាងលើរបស់ប្រាសាក់។
អត្ថប្រយោជន៍ទទួលបាន៖
- ទទួលបានប្រាក់ចំណូល រហូតដល់ ៨០០ដុល្លាក្នុងមួយខែ
- ប្រាក់ឧបត្ថម្ភសំរាប់បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ និង ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ
- ទទួលបានការធានារ៉ាប់រង ពីបេឡាជាតិសន្តិសុខសង្គម(បសស)
- ផ្តល់ជូនឯកសណ្ឋាន (Uniform)
- ប្រាក់ឧបត្ថម្ភ ថ្លៃសាំង និងថ្លៃឈ្នួលម៉ូតូ
- ប្រាក់ឧបត្ថម្ភកាតទូរស័ព្ទ
- ប្រាក់កម្ចីបុគ្គលិក
- ប្រាក់ឧបត្ថម្ភផ្សេងៗទៀត តាមគោលការណ៍កំណត់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។
Company Description
PRASAC MFI Ltd is the largest and leading microfinance institution in Cambodia in providing financial services to Cambodian people such as: credits, deposits, water bill payment, electricity bill payment, goods and service bill payment, transfer, money exchange, phone top-up, payroll service, fast payment, ATM, POS and others with a network of 176 offices and 128 ATMs all throughout Cambodia