មន្រ្តីឥណទានហាត់ការ (180 មុខតំណែង) Full-time Job
2020-09-23 05:04 Microfinance Institution Phnom Penh 1.2K views Reference: 973Job Details
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធំជាងគេនៅក្នុងប្រទេសកម្ពុជាដែល មានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់ឲ្យសហគ្រិននិងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីត នៃសេដ្គកិច្ចសង្គម នូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ បច្ចុប្បន្ន អិលអូអិលស៊ី កំពុងបម្រើសេវាកម្មដល់អតិថិជនចំនួនជាង ២៩៤.១៥២នាក់ ដែលមាន ផលប័ត្រឥណទានសរុបចំនួនជាង ៧៧០ លានដុល្លារអាមេរិក។
ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័សរបស់យើងខ្ញុំ អិលអូអិលស៊ី ត្រូវការជ្រើសរើស មន្រ្តីប្រឹក្សាលក់សេវាហរិញ្ញវត្ថុហាត់ការ (មន្រ្តីឥណទានហាត់ការ) ចំនួន (១៤០)នាក់ សម្រាប់២៥ រាជធានី-ខេត្ត។
មុខតំណែងៈ មន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុហាត់ការ (មន្រ្តីឥណទានហាត់ការ) (180 មុខតំណែង)
ទីកន្លែងការងារៈ
ភារកិច្ច និងការទទួលខុសត្រូវ៖
ជួយផ្សព្វផ្សាយសេវាកម្មរបស់ អិលអូអិលស៊ី និងបើកតំបន់ប្រតិបត្តិការភូមិថ្មី។ | |
---|---|
ជួយគ្រប់គ្រង ថែរក្សាអតិថិជនដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពនិងជំរុញឱ្យមានអតិថិជនថ្មីកើនឡើង។ | |
ជួយប្រធានក្រុមរបស់អិលអូអិលស៊ីក្នុងការបំពេញពាក្យសុំខ្ចីប្រាក់ និងពិនិត្យជាប្រចាំពីការប្រើប្រាស់កម្ចី ការសងត្រឡប់ និងធ្វើរបាយការណ៍ប្រតិបត្តិការប្រចាំថ្ងៃ/ខែ/ឆ្នាំ។ |
សមត្ថភាពដែលតម្រូវអោយមាន៖
យ៉ាងហោចណាស់មានសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)។ | |
---|---|
ចេះជំនាញផ្នែកលក់ ផ្សព្វផ្សាយ និងស្រាវជ្រាវ ទីផ្សារកាន់តែប្រសើរ។ | |
មានភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាមក្នុងការងារ។ | |
ផ្តល់អាទិភាពដល់បេក្ខជនដែលមានទីលំនៅក្នុងតំបន់ប្រតិបត្តិការជ្រើសរើសបុគ្គលិកខាងលើរបស់ អិលអូអិលស៊ី។ |
អត្ថប្រយោជន៍ដែល អិលអូអិលស៊ី ផ្តល់ជូនអ្នកហាត់ការ៖
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ផ្ដល់ជូនបេក្ខជន បេក្ខនារីដែលជោគជ័យនូវប្រាក់ឧបត្ថម្ភប្រចាំខែ ការធានារ៉ាប់រងគ្រោះថ្នាក់ក្នុងម៉ោងធ្វើការ ការបណ្តុះបណ្តាលជំនាញដែលពាក់ពន័្ធនឹងធនាគារ។ អ្នកហាត់ការដែលមានសមត្ថភាព អាចមានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ អិលអូអិលស៊ី ភ្លាមៗដោយមិនចាំបាច់ប្រលងម្ដងទៀតឡើយនៅពេលមានតម្រូវការ។
របៀបដាក់ពាក្យ៖
បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយ រូបថតថ្មី (4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារឲ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់អ៊ីមែល recruitment@lolc.com.kh ត្រឹមថ្ងៃទី ៣០ កញ្ញា ២០២០ ដោយអនុវត្តតាមការណែនាំដូចខាងក្រោម៖
១. ចំណងជើងអ៊ីមែលត្រូវតែសរសេរ៖ Applying for (position title) (Ex: Applying for Credit Officer) ។
២. CV & Cover Letter ត្រូវតែដាក់បញ្ចូលគ្នាតែមួយក្នុងទម្រង់ជា PDF ឬ Word ដោយទំហំមិន ឲ្យលើស 5MB ។
៣. ឯកសារពាក់ព័ន្ធ និងសញ្ញាបត្រសិក្សាផ្សេងៗ មិនត្រូវភ្ជាប់ជាមួយឡើយ (No attachment)
សម្រាប់ព័ត៌មានបន្ថែមអំពី អិលអូអិលស៊ី សូមចូលទៅកាន់គេហទំព័រ www.lolc.com.kh
មានតែបេក្ខជន បេក្ខនារីដែលមាននៅក្នុងបញ្ជីសម្រាំង (shortlist) ទេ ទើបត្រូវបានទាក់ទងសម្រាប់ការប្រឡង ឬសម្ភាស។