មន្រ្តីឥណទានសហគ្រាសខ្នាតតូច និងមធ្យម Full-time Job
2020-05-18 02:44 Microfinance Institution Phnom Penh 1.1K views Reference: 900Job Details
មន្រ្តីឥណទានសហគ្រាសខ្នាតតូច និងមធ្យម
Announced Date : May 13, 2020
Deadline : May 31, 2020
Number of applicants : Many Positions
ទីតាំងការងារ ៖
- សាខាប្រាសាក់ក្នុងរាជធានីភ្នំពេញ
ភារៈកិច្ច និង ការទទួលខុសត្រូវមាន ៖
- ធ្វើផែនការ យុទ្ធសាស្ត្រ (ផ្តល់កម្ចី សេវាប្រាក់បញ្ញើរ និង ធ្វើផែនការហិរញ្ញវត្ថុ រយៈពេលខ្លី និងវែង)។
- ធ្វើប្រតិបត្តិការផ្តល់កម្ចី និងសេវាប្រាក់បញ្ញើរ គោរពតាមគោល ការណ៍ នីតិវិធី បទដ្ឋានកំណត់ និងអនុវត្តតាមការណែនាំផ្សេងៗ របស់នាយកសាខា នាយកភូមិភាគ និងការិយាល័យកណ្តាល។
- ស្វែងយល់ពីបរិយាកាសគូប្រកួតប្រជែង និង ធ្វើការផ្សព្វផ្សាយ ផលិតផល និងសេវាកម្មរបស់ស្ថាប័ន។
- ធ្វើការទំនាក់ទំនងសាធារណៈ នៅក្នុងតំបន់ប្រតិបត្តិ និងថែរក្សា ទ្រព្យសម្បត្តិរបស់ស្ថាប័នអោយបានគង់វង្ស។
- ដោះស្រាយកម្ចីមានបញ្ហា និងសម្របសម្រួលរាល់ការតវ៉ា ឬ ទាមទារផ្សេងៗរបស់អតិថិជន និងបុគ្គលិក។
- ធ្វើរបាយការណ៍បូកសរុបការអនុវត្តផែនការ និងលទ្ធផលការងារ
- អនុវត្តការងារផ្សេងៗទៀតដែលតម្រូវដោយអ្នកគ្រប់គ្រង។
លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន ៖
- បានបញ្ចប់បរិញ្ញាបត្រផ្នែកធនាគារ/ហរិញ្ញវត្ថុ/គណនេយ្យ/សេដ្ឋកិច្ច/គ្រប់គ្រង/ពាណិជ្ជកម្ម។
- មានបទពិសោធន៍ផ្តល់ប្រាក់កម្ចីធំ យ៉ាងតិច១ឆ្នាំ នៅធនាគារ ពាណិជ្ជ។
- មានចំណេះដឹងខ្ពស់ ទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ។
- មានជំនាញក្នុងការផ្តល់សេវាកម្មល្អ ការទំនាក់ទំនងល្អ និង ការដោះស្រាយបញ្ហា។
- មានចំណេះដឹងអាចអាន និង សរសេរភាសាអង់គ្លេសបានច្រើនគួរសម។
- មានចំណេះដឹងអាចប្រើប្រាស់កម្មវិធី Ms. Office។
- មានសីលធម៌ល្អ មានឥរិយាបថល្អ មានភាពស្មោះត្រង់ មានការប្តេជ្ញាចិត្តខ្ពស់ មានការគោរពវិន័យ និងមានគំនិតជាសហគ្រិន។
ព័ត៌មានពីការសុំបម្រើការងារ
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញ ទម្រង់បែបបទសុំបំពេញការងារ និងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ មានរូបថត 4×6 (1 សន្លឹក) ប័ណ្ណគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសញ្ញាបត្រផ្សេងៗ (ថតចម្លងតែប៉ុណ្ណោះ) ផ្ញើមកកាន់ការិយាល័យកណ្ដាលដែលមានអាសយដ្ឋាននៅអគារលេខ 212 ផ្លូវ 271 សង្កាត់ទួលទំពូង 2 ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ សាខាប្រាសាក់ណាមួយដែលនៅជិតលោកអ្នកបំផុត ឬ ផ្ញើប្រវត្តិរូបសង្ខេប (CV) តាមអ៊ីម៉ែលខាងក្រោម។
ទំនាក់ទំនង
លេខទូរស័ព្ទ៖ 023 962 062អ៊ីម៉ែល៖ recruitment@prasac.com.khសម្គាល់៖ រាល់ពាក្យស្នើសុំទាំងអស់ត្រូវបញ្ជាក់ពីទីតាំងការងារឱ្យបានច្បាស់លាស់ ហើយមានតែបេក្ខជនដែលត្រូវអញ្ជើញធ្វើការសម្ភាសន៍នឹងត្រូវបានទាក់ទងតាមទូរស័ព្ទ។ ទម្រង់បែបបទសុំបំពេញការងារផ្ដល់ជូនដោយឥតគិតថ្លៃនៅគ្រប់សាខាប្រាសាក់ទាំងអស់ទូទាំងខេត្ត/រាជធានី៕