មន្ត្រីផ្នែកលក់ អតិថិជនទូទៅ (Retail Sale Officer) ២៨នាក់ Full-time Job
2018-11-19 07:01 Microfinance Institution Phnom Penh 1.1K views Reference: 235Job Details
មន្ត្រីផ្នែកលក់ អតិថិជនទូទៅ (Retail Sale Officer) ២៨នាក់
ទីតាំងបម្រើការងារ: ការិយាល័យប្រតិបត្តិការ (០២នាក់) - សាខាខេត្តព្រះសីហនុ (០១នាក់) - សាខារាជធានីភ្នំពេញ (២១នាក់) - សាខាខេត្តកណ្តាល (០១នាក់) - សាខាក្រុងសៀមរាប(០១នាក់) - សាខាខណ្ឌមានជ័យ-សង្កាត់ចាក់អង្រែលើ(០១នាក់) - សាខាស្រុកពាមរក៍-ឃុំព្រែកខ្សាយ "ខ" (០១នាក់)
រាយការណ៏ជូន: នាយកសាខា
ឈប់ទទួលពាក្យ: ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ភារកិច្ច និងការទទួលខុសត្រូវសំខាន់ៗ:
- ដោះស្រាយបាននូវរាល់បញ្ហាដែលនឹងអាចកើតមានឡើង ចំពោះប្រតិបត្តិការ។
- រៀបចំ និងគ្រប់គ្រងរាល់ឯកសារព័ត៌មានទំនាក់ទំនង ជាមួយអតិថិជន។
- រាយការណ៍ពីបាតុភាព និងផលប៉ះពាល់ដល់ ផលិតផល និងសេវាកម្ម ទាំង ឡាយ មកគណៈគ្រប់គ្រង ឱ្យបានទាន់ពេលច្បាស់លាស់ គ្រប់គ្រាន់ និងត្រឹមត្រូវ។
- រៀបចំបាយការណ៍តាមការចាត់ចែងរបស់គណៈគ្រប់គ្រង។
លក្ខណៈសម្បត្តិរបស់បេក្ខជន:
- បព្ចាប់ថ្នាក់ បរិញ្ញាបត្រ ឬកំពុងសិក្សាថ្នាក់ បរិញ្ញាបត្រឆ្នាំទី៤ ជំនាញគ្រប់គ្រង ជំនាញទីផ្សារ ជំនាញគ្រប់គ្រងពាណិជ្ចកម្ម ជំនាញធនាគារ និង ហិរញ្ញវត្ថុ, ឫសញ្ញាបត្រដែលមានតំលៃស្មើ។
- មានឆន្ទៈចុះបំពេញការងារនៅតាមមូលដ្ឋាន និងនៅក្នុងដែនគ្រប់គ្រងរបស់សាខា។
- មានអត្ដចរិតល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសា និងមានអ៊ំណត់ក្នុង ការធ្វើការងារ។
- មានចំណេះដឹងភាសាអង់គ្លេស និងកុំព្យូទ័រ Ms. Office។
- ត្រូវមានម៉ូតូផ្ទាល់ខ្លួន។
អត្ថប្រយោជន៍ដែល ហត្ថាកសិករ លីមីតធីត ផ្តល់ជូនៈ
- ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ប្រាក់បៀវត្សផ្អែកលើចំណេះ ជំនាញ និងបទពិសោធន៍។ ក្រៅពីប្រាក់បៀវត្សប្រចាំខែ ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗដែលមានដូចជា ការធានារ៉ាប់រង (សុខភាពនិងគ្រោះថ្នាក់) ប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់លើកទឹកចិត្ត ប្រាក់ឧបត្ថម្ភភ្ជុំបិណ្ឌ ប្រាក់ខែទី១៣ ប្រាក់ឧបត្ថម្ភឯកសណ្ឋាន ការតំឡើងប្រាក់ខែប្រចាំឆ្នាំ ប្រាក់សោធននិវត្តន៍ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
- បេក្ខជនជោគជ័យ នឹងទទួលបាននូវការបណ្តុះបណ្តាលនិងអភិវឌ្ឍលើចំណេះដឹង ជំនាញ និងសមត្ថភាព ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងទទួលបានឱកាសក្នុងការអភិវឌ្ឍអាជីពការងារដ៏យូរអង្វែងជាមួយ ហត្ថាកសិករ លីមីតធីត ។
របៀបដាក់ពាក្យៈ
- ពាក្យសុំបម្រើការងារចែកជូនដោយឥតគិតថ្លៃ នៅការិយាល័យកណ្តាលភ្នំពេញ និងនៅគ្រប់ការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ឬបោះពុម្ពពីគេហទំព័ររបស់គ្រឹះស្ថានតាមរយៈ www.hkl.com.kh ។
- បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញពាក្យសុំបម្រើការងារ ដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេប សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សញ្ញាបត្រ និងលិខិតបញ្ជាក់ការសិក្សាផ្សេងៗ រួចយកមកដាក់នៅការិយាល័យកណ្តាល (ផ្ទះលេខ៦០៦ ផ្លូវ២៧១ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ) និងនៅតាមបណ្តាការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈអ៊ីម៉ែល job@hkl.com.kh ។
បញ្ជាក់ៈ
- រាល់សំណុំឯកសារដាក់ពាក្យទាំងអស់ នឹងមិនត្រូវបានផ្តល់ជូនវិញទេ។
- ព័ត៌មានបន្ថែមអំពីការជ្រើសរើសបុគ្គលិក សូមទំនាក់ទំនងមក ០៨៦ ៣៥៤ ៣៥៤/០៩៣ ៤០៥ ០០០
សូមអរគុណ!