Login for faster access to the best deals. Click here if you don't have an account.

មន្រ្តីឥណទានសហគ្រាសខ្នាតតូច និងមធ្យម (ទូទាំង 25 ខេត្ត/រាជធានី) Full-time Job

2019-07-11 00:09   Microfinance Institution   Kampong Cham   2.3K views Reference: 747
Job Details

មន្រ្តីឥណទានសហគ្រាសខ្នាតតូច និងមធ្យម

  ថ្ងៃផ្សព្វផ្សាយ​ ៖ July 09, 2019

  កាល​បរិច្ឆេទឈប់ទទួលពាក្យ ៖ គ្មាន​កាលបរិច្ឆេទ

   ចំនួន​ជ្រើសរើស ៖ ជាច្រើនរូប

ទីតាំងការងារ ៖

  • សាខាប្រាសាក់ ទូទាំង 25 ខេត្ត/រាជធានីនៃព្រះរាជាណាចក្រកម្ពុជា

ផលប្រយោជន៍ដែលទទួលបាន​ ៖

  • ប្រាក់បៀវត្សប្រចាំខែសរុបច្រើនជាង 800 ដុល្លារអាមេរិក
  • ប្រាក់ឧបត្ថម្ភតួនាទីរហូតដល់ 30 ដុល្លារអាមេរិក
  • ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំរហូតដល់ 4 ខែ
  • ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរចំនួន 1 ខែ
  • ប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌចំនួន 1 ខែ
  • ថ្លៃប្រេងឥន្ធនៈនិងថ្លៃឈ្នួលម៉ូតូ 60 ដុល្លារអាមេរិក ក្នុង 1 ខែ
  • ទទួលបានកម្ចីទិញម៉ូតូ និងកម្ចីបុគ្គលិកក្នុងអត្រាការប្រាក់ទាប
  • ទទួលបានប្រាក់បំណាច់អតីតភាពការងារស្មើនឹងប្រាក់ឈ្នួលនិងប្រាក់បន្ទាប់បន្សំជាមធ្យមចំនួន 15 ថ្ងៃក្នុង 1 ឆ្នាំ
  • ទទួលបានឯកសណ្ឋានទូរស័ព្ទនិងកាតទូរស័ព្ទ
  • ធានារ៉ាប់រងសុខភាព
  • ធានារ៉ាប់រងលើការសម្រាកនៅមន្ទីរពេទ្យ
  • ធានារ៉ាប់់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន
  • ផ្តល់កន្លែងស្នាក់នៅ
  • ឈប់សម្រាកប្រចាំឆ្នាំរហូតដល់ 21 ថ្ងៃ
  • ឈប់សម្រាករៀបអាពាហ៍ពិពាហ៍ចំនួន 5 ថ្ងៃ
  • ឈប់សម្រាកពេលភរិយាសម្រាលកូនចំនួន 3 ថ្ងៃ
  • ឈប់សម្រាកពេលមានធុរៈក្នុងគ្រួសារ
  • ​​ឈប់សម្រាក​ព្យាបាល​ជំងឺ​
  • មិនធ្វើការនៅថ្ងៃឈប់សម្រាក និងថ្ងៃសៅរ៍ – អាទិត្យ

ភារៈកិច្ច និង ការទទួលខុសត្រូវមាន ៖

  • ធ្វើផែនការ យុទ្ធសាស្ត្រ (ផ្តល់កម្ចី សេវាប្រាក់បញ្ញើ និង ធ្វើផែនការហិរញ្ញវត្ថុ រយៈពេលខ្លី និងវែង
  • ធ្វើប្រតិបត្តិការផ្តល់កម្ចី និងសេវាប្រាក់បញ្ញើ គោរពតាមគោល ការណ៍ នីតិវិធី បទដ្ឋានកំណត់ និងអនុវត្តតាមការណែនាំផ្សេងៗ របស់នាយកសាខា នាយកភូមិភាគ និងការិយាល័យកណ្តាល ។
  • ស្វែងយល់ពីបរិយាកាសគូប្រកួតប្រជែង និង ធ្វើការផ្សព្វផ្សាយ ផលិតផល និងសេវាកម្មរបស់ស្ថាប័ន។
  • ធ្វើការទំនាក់ទំនងសាធារណៈ នៅក្នុងតំបន់ប្រតិបត្តិ និងថែរក្សា ទ្រព្យសម្បត្តិរបស់ស្ថាប័នអោយបានគង់វង្ស។
  • ដោះស្រាយកម្ចីមានបញ្ហា និងសម្របសម្រួលរាល់ការតវ៉ា ឬ ទាមទារផ្សេងៗរបស់អតិថិជន និងបុគ្គលិក។
  • ធ្វើរបាយការណ៍បូកសរុបការអនុវត្តផែនការ និងលទ្ធផលការងារ
  • អនុវត្តការងារផ្សេងៗទៀតដែលតម្រូវដោយអ្នកគ្រប់គ្រង។

លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន ៖

  • បានបញ្ចប់បរិញ្ញាបត្រផ្នែកធនាគារ/ហរិញ្ញវត្ថុ/គណនេយ្យ/សេដ្ឋកិច្ច/គ្រប់គ្រង/ពាណិជ្ជកម្ម ។
  • បេក្ខជនដែលបានបញ្ចប់ត្រឹមសញ្ញាបត្របាក់ឌុបក៏អាចដាក់ពាក្យបានដែរសម្រាប់ទីតាំងការងារនៅ ខេត្តក្រចេះ មណ្ឌលគីរី រតនៈគីរី ស្ទឹងត្រែង កោះកុង ព្រះវិហារ និងខេត្តឧត្តរមានជ័យ។
  • មានចំណេះដឹងខ្ពស់ ទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ ។
  • មានជំនាញក្នុងការផ្តល់សេវាកម្មល្អ ការទំនាក់ទំនងល្អ និង ការដោះស្រាយបញ្ហា។
  • មានចំណេះដឹងអាចប្រើប្រាស់កម្មវិធី Ms. Office។
  • មានសីលធម៌ល្អ មានឥរិយាបថល្អ មានភាពស្មោះត្រង់ មានការប្តេជ្ញាចិត្តខ្ពស់ មានការគោរពវិន័យ និងមានគំនិតជាសហគ្រិន ។
  • ផ្តល់អាទិភាពដល់បេក្ខជនដែលរស់នៅក្នុងតំបន់ប្រតិបត្តិការជ្រើសរើសបុគ្គលិកខាងលើរបស់ប្រាសាក់។

បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍ សូម​ផ្ញើ​ប្រវត្តិរូបសង្ខេប លិខិត​ចំណាប់​អារម្មណ៍ដែលមាន​បញ្ជាក់​ពី​ប្រាក់​ខែ​​រំពឹង​ទុក​ រូបថត សញ្ញាបត្រ​ថត​ចម្លង លិខិត​អះអាង​ពី​ក្រុមហ៊ុន អត្តសញ្ញាណបណ្ណ សំបុត្រកំណើត​ និង​សៀវ​ភៅ​គ្រួសារ​ទៅកាន់​អុី​ម៉ែល​របស់​ប្រាសាក់​ ឬការិយាល័យកណ្ដាល​របស់​ប្រាសាក់​ ដែល​មាន​អាសយដ្ឋាន៖ អគារ​លេខ ​212 ផ្លូវ 271 សង្កាត់ទួលទំពូង 2 ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា​។

អុី​ម៉ែល​៖ recruitment@prasac.com.kh

ទូរស័ព្ទ​៖ 023 220 102

ចំណាំ៖ មានតែបេក្ខជន​ដែល​ជាប់ជម្រុះ​វគ្គ​ដំបូង​​ប៉ុណ្ណោះដែល​នឹង​ត្រូវ​បាន​ទាក់​ទង​ដើម្បី​ធ្វើ​តេស្តសាកល្បង ឬសម្ភាសន៍បន្ដ​។

ចុច​លើ​ប៊ូ​តុង​ "ដាក់​ពាក្យ​ឥឡូវនេះ" ខាង​ក្រោម​ដើម្បីបំពេញ​​ទម្រង់​បែប​បទ​ការងារ និង​ដាក់ពាក្យ​អនឡាញ​

Company Description
PRASAC MFI Ltd, the largest microfinance institution in Cambodia, provides sustainable financial services for client’s growth such as loans, deposits, ATM, bill payment, phone top-up, Mobile Banking, Internet Banking, fund transfer, Foreign Exchange , POS and other financial products throughout Cambodia.