មន្រ្តីឥណទានជាន់ខ្ពស់ 30 នាក់ Full-time Job
2022-07-05 03:41 Microfinance Institution Phnom Penh 1.4K views Reference: 1546Job Details
មន្រ្តីឥណទានជាន់ខ្ពស់ ប្រចាំតំបន់ ទីក្រុងភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កំពត តាកែវ ព្រៃវែង ស្វាយរៀង កំពង់ចាម កំពង់ធំ និងខេត្តសៀមរាម
តួនាទី និងទំនួលខុសត្រូវ៖
- អនុវត្តផែនការសកម្មភាព នៃសាខានិងប្រកាន់ខ្ជាប់នូវគោលនយោបាយនិងនីតិវិធីឥណទានរបស់ស្ថាប័ន
- រៀបចំផែនការប្រមូលប្រាក់ និងចំណាយប្រចាំថ្ងៃរបស់មន្រ្តីឥណទាននិងដាក់ជូនប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា។
- ប្រឹក្សា និងផ្តល់យោបល់ ចែករំលែកព័ត៌មានដល់អតិថិជនក្នុងការធ្វើអាជីវកម្មនិងគាំទ្រអាជីវកម្មរបស់ពួកគាត់។
- ចាត់វិធានការជាបន្ទាន់ជាមួយមន្រ្តីឥណនដ៏ទៃទៀតនៅពេលមានការកើតឡើងនៃប្រាក់កម្ចីហួសកាលកំណត់ហើយត្រូវរាយការណ៍ពីស្ថានភាពនេះទៅកាន់ប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា។
- ផ្សព្វផ្សាយផលិតផលនិងសេវាកម្មរបស់ស្ថាប័នដើម្បីកំណត់គោលដៅអតិថិជននៅតំបន់សក្តានុពលនិងជួយមន្រ្តីឥណទានផ្សេងទៀតក្នុងការផ្សព្វផ្សាយជាក្រុមតាមការស្នើសុំរបស់ក្រុមប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា។
- បណ្តុះបណ្តាលនិងតំរង់ទិសទៅកាន់មន្ត្រីឥណទានថ្មីៗអំពីរបៀបអនុវត្តការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាពនិងលើកទឹកចិត្តពួកគេឱ្យធ្វើការជាមួយស្ថាប័នជាក្រុម។
- ចូលរួមនិងជួយដល់មន្ត្រីឥណទានដទៃទៀតក្នុងការស្រាវជ្រាវមូលដ្ឋានលើការស្ទង់មតិការពេញចិត្តរបស់អតិថិជនការវិភាគភាពខ្លាំង ភាពខ្សោយ ឳកាស និងការគំរាមកំហែងនៃដៃគូប្រកួតប្រជែងរបស់ស្ថាប័ននៅក្នុងតំបន់ប្រតិបត្តិការហើយផ្ញើរបាយការណ៍នេះទៅកាន់ប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា។
- វាយតំលៃនិងត្រួតពិនិត្យ ការអនុម័តលើប្រាក់កម្ចីយោងតាមគោលការណ៍ឥណទាននិងសេចក្តីណែនាំរបស់គ្រឹះស្ថាន
- តំណាងឱ្យស្ថាប័នទំនាក់ទំនងសាធារណៈនិងទំនាក់ទំនងក្នុងតំបន់ដែលបានកំណត់។
- លើកកម្ពស់និងចូលរួមក្នុងសកម្មភាពសង្គម រួមមានឥណទានជាមួយការអប់រំ សុខភាពនិងការការពារបរិស្ថាន រួមទាំងការជួយដល់អតិថិជនក្នុងការកែលំអរអាជីវកម្មរបស់ពួកគេតាមរយៈការពិគ្រោះយោបល់ឬតាមរយៈការផ្តល់ឧទាហរណ៍ដ៏ល្អពីអាជីវកម្មជោគជ័យ។
- កិច្ចការងារផ្សេងៗទៀតត្រូវបានកំណត់ដោយ ប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា។
លក្ខខណ្ឌតម្រូវ៖
- បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬ កំពុងសិក្សាថ្នាក់បរិញ្ញាបត្ររង ឬ បរិញ្ញបត្រផ្នែកធនាគារ, ហិរញ្ញវត្ថុ, គណនេយ្យ,សេដ្ឋកិច្ច, គ្រប់គ្រង, ពាណិជ្ជកម្ម និងជំនាញដែលពាក់ព័ន្ធ។
- មានបទពិសោធន៏យ៉ាងតិច ១ - ២ ឆ្នាំឡើងទៅទាក់ទងនិងវិស័យធនាគារ ឬមីក្រូហិរញ្ញវត្ថុ។
- ពូកែខាងគណិតវិទ្យា និងជំនាញគណនាល្អ។
- មានជំនាញក្នុងការផ្តល់សេវាកម្មល្អ ការទំនាក់ទំនងល្អ និងការដោះស្រាយបញ្ហា។
- មានចំណេះដឹងអាចប្រើប្រាស់កម្មវិធីកុំព្យូទ័រ Ms Office ។
- មានសីលធម៌ល្អ មានឥរិយាបថល្អ មានភាពស្មោះត្រង់ មានការប្តេជ្ញាចិត្តខ្ពស់ មានការគោរពវិន័យ និងអាចធ្វើការក្រោមសម្ពាធបាន។
- មានឆន្ទៈក្នុងការរៀនអ្វីដែលថ្មីៗ និងរៀនឆាប់រហ័ស។
- ពូកែខាងបង្វឹកក្រុម និងលើកទឹកចិត្តក្រុម។
- ពូកែធ្វើផែនការ ការវិភាគឥណទាន និងមានឆ្នៃប្រឌិតក្នុងការលក់។
- មានគំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត និងការដោះស្រាយបញ្ហា។
- ភាពស្មោះត្រង់រួសរាយរាក់ទាក់និងអាចធ្វើការជាក្រុម។
- ផ្តល់អាទិភាពដល់បេក្ខជនដែលរស់នៅក្នុងតំបន់ប្រតិបត្តិការ។
របៀបដាក់ពាក្យ៖
បេក្ខជន/នារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារឱ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យ ណុង ហឹបហ្វាយនែនដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់ អ៊ីមែល Phatriya.Pheon@nhfinance.com.kh ។
សម្រាប់ព័ត៌មានបន្ថែមអំពីណុង ហឹបហ្វាយនែន សូមចូលទៅកាន់គេហទំព័រ www.nhfinance.com.kh ឬទាក់ទងទៅកាន់ទូរស័ព្ទលេខ 096 66 92 998 / 012 796 685 / 071 333 64 13
មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះដែលត្រូវបានទាក់ទងដើម្បីសម្ភាសន៍
Company Description
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ធនាគារ ណុងហឹប ដែលមានទីស្នាក់ការកណ្តាល នៅប្រទេសកូរ៉េខាងត្បូង។ ធនាគារ ណុងហឹប ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦១ ធនាគារនេះមិនត្រឹមតែ ផ្តល់សេវាហិរញ្ញវត្ថុ តែប៉ុណ្ណោះទេ ប៉ុន្តែក៏បានដើរតួនាទីក្នុងការលើកកម្ពស់សុខុមាលភាពនៃវិស័យកសិកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន(ខេមបូឌា) ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ដើម្បីបន្ត ប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ទាប់ពីធនាគារ ណុងហឹប បានទិញភាគហ៊ុន ១០០% ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ី។ បច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប កំពុងធ្វើប្រតិបត្តិការនៅ រាជធានីភ្នំពេញ និងខេត្តចំនួន១១ គឺខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ សៀមរាប កំពង់ធំ ព្រៃវែង ស្វាយរៀង និងកំពង់ចាម។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប នឹងបន្តពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត នាពេលអនាគត។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន(ខេមបូឌា) ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ដើម្បីបន្ត ប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ទាប់ពីធនាគារ ណុងហឹប បានទិញភាគហ៊ុន ១០០% ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ី។ បច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប កំពុងធ្វើប្រតិបត្តិការនៅ រាជធានីភ្នំពេញ និងខេត្តចំនួន១១ គឺខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ សៀមរាប កំពង់ធំ ព្រៃវែង ស្វាយរៀង និងកំពង់ចាម។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប នឹងបន្តពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត នាពេលអនាគត។