SME Loan Officer Full-time Job
2019-06-10 23:17 Microfinance Institution Phnom Penh 1K views Reference: 716Job Details
មន្រ្តីឥណទានសហគ្រាសខ្នាតតូច និងមធ្យម (SME Loan Officer) ច្រើនរូប
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ គឺជាស្ថាប័នមីក្រូហិរញ្ញវត្ថុដែលកំពុងធ្វើប្រតិបត្តិការហិរញ្ញវត្ថុដូចជា ផ្តល់ប្រាក់កម្ចី ទទួល ប្រាក់បញ្ញើសន្សំ ផ្ទេរប្រាក់ ប្តូរប្រាក់ និងសេវាហិរញ្ញវត្ថុផ្សេងៗ ទូទាំង ២៥ខេត្ត និងរាជធានី ត្រូវការជ្រើសរើសបុគ្គលិក ក្នុងតួនាទីដូចខាងក្រោម៖
ថ្ងៃផ្សព្វផ្សាយ ៖ June 10, 2019
កាលបរិច្ឆេទឈប់ទទួលពាក្យ ៖ July 1, 2019
ជាច្រើនតួនាទី ក្នុង 25 រាជធានី - ខេត្តក្រុង
ភារៈកិច្ច និង ការទទួលខុសត្រូវមាន៖
- ធ្វើផែនការ យុទ្ធសាស្ត្រ (ផ្តល់កម្ចី សេវាប្រាក់បញ្ញើរ និង ធ្វើផែនការហិរញ្ញវត្ថុ រយៈពេលខ្លី និងវែង)។
- ធ្វើប្រតិបត្តិការផ្តល់កម្ចី និងសេវាប្រាក់បញ្ញើរ គោរពតាមគោល ការណ៍ នីតិវិធី បទដ្ឋានកំណត់ និងអនុវត្តតាមការណែនាំផ្សេងៗ របស់នាយកសាខា នាយកភូមិភាគ និងការិយាល័យកណ្តាល។
- ស្វែងយល់ពីបរិយាកាសគូប្រកួតប្រជែង និងធ្វើការផ្សព្វផ្សាយ ផលិតផល និងសេវាកម្មរបស់ស្ថាប័ន។
- ធ្វើការទំនាក់ទំនងសាធារណៈ នៅក្នុងតំបន់ប្រតិបត្តិ និងថែរក្សា ទ្រព្យសម្បត្តិរបស់ស្ថាប័នអោយបានគង់វង្ស។
- ដោះស្រាយកម្ចីមានបញ្ហា និងសម្របសម្រួលរាល់ការតវ៉ា ឬ ទាមទារផ្សេងៗរបស់អតិថិជន និងបុគ្គលិក។
- ធ្វើរបាយការណ៍បូកសរុបការអនុវត្តផែនការ និងលទ្ធផលការងារ
- អនុវត្តការងារផ្សេងៗទៀតដែលតម្រូវដោយអ្នកគ្រប់គ្រង។
លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖
- បានបញ្ចប់បរិញ្ញាបត្រផ្នែកធនាគារ/ហរិញ្ញវត្ថុ/គណនេយ្យ/សេដ្ឋកិច្ច/គ្រប់គ្រង/ពាណិជ្ជកម្ម។
- មានបទពិសោធន៍ផ្តល់ប្រាក់កម្ចីធំ យ៉ាងតិច១ឆ្នាំ នៅធនាគារ ពាណិជ្ជ។
- មានចំណេះដឹងខ្ពស់ ទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ។
- មានជំនាញក្នុងការផ្តល់សេវាកម្មល្អ ការទំនាក់ទំនងល្អ និង ការដោះស្រាយបញ្ហា។
- មានចំណេះដឹងអាចអាន និងសរសេរភាសាអង់គ្លេសបានច្រើនគួរសម។
- មានចំណេះដឹងអាចប្រើប្រាស់កម្មវិធី Ms. Office។
- មានសីលធម៌ល្អ មានឥរិយាបថល្អ មានភាពស្មោះត្រង់ មានការប្តេជ្ញាចិត្តខ្ពស់ មានការគោរពវិន័យ និងមានគំនិតជាសហគ្រិន។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប លិខិតចំណាប់អារម្មណ៍ដែលមានបញ្ជាក់ពីប្រាក់ខែរំពឹងទុក រូបថត សញ្ញាបត្រថតចម្លង លិខិតអះអាងពីក្រុមហ៊ុន អត្តសញ្ញាណបណ្ណ សំបុត្រកំណើត និងសៀវភៅគ្រួសារទៅកាន់អុីម៉ែលរបស់ប្រាសាក់ ឬការិយាល័យកណ្ដាលរបស់ប្រាសាក់ ដែលមានអាសយដ្ឋាន៖ អគារលេខ 212 ផ្លូវ 271 សង្កាត់ទួលទំពូង 2 ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
អុីម៉ែល៖ recruitment@prasac.com.kh
ទូរស័ព្ទ៖ 023 220 102
ចំណាំ៖ មានតែបេក្ខជនដែលជាប់ជម្រុះវគ្គដំបូងប៉ុណ្ណោះដែលនឹងត្រូវបានទាក់ទងដើម្បីធ្វើតេស្តសាកល្បង ឬសម្ភាសន៍បន្ដ។
ចុចលើប៊ូតុង "ដាក់ពាក្យឥឡូវនេះ" ខាងក្រោមដើម្បីបំពេញទម្រង់បែបបទការងារ និងដាក់ពាក្យអនឡាញ