Login for faster access to the best deals. Click here if you don't have an account.

បេឡាធិការ ៣រូប Full-time Job

2 years ago Microfinance Institution Kampong Cham   856 views
Job Details

បេឡាធិការ

 Announced Date : May 26, 2021

 Deadline : June 2, 2021

  Number of applicants : 3  Positions

ទីតាំងការងារ៖

  • សាខាក្រូចឆ្មា ១រូប
  • សាខាពញាឮ (ឧដុង្គ) ១រូប
  • សាខាព្រែកអំបិល ១រូប

ភារកិច្ច និង ការទទួលខុសត្រូវមាន៖

  • បញ្ចូល​ព័ត៌មាន​អតិថិជន​ (C​IF​ ​Creation​) ​បង្កើត​គណនី​សន្សំ​ (​Savings​ ​Opening​) ​គណនី​ក​ម្ចី(​Loan​ ​Opening​) ​និង​គណនី​ ​មានកាល​កំណត់​ (​T​D​) ​ក្នុង​ប្រព័ន្ធ​ ​FLEX​CUBE​
  • បង្ខាំង​-​ដោះ​បង្ខាំង​គណនី​ ​និង​បិទ​គណនី​
  • ធ្វើ​ប្រតិបត្តិការ​ដាក់​-​ដកប្រាក់​ ​សន្សំ​ ​ផ្ទេរ​ប្រាក់​ ​ប្តូរ​ប្រាក់​ជូន​ ​អតិថិជន​ ​ក្នុង​ប្រព័ន្ធ​FLEX​CUBE​
  • ​ធ្វើ​ប្រតិបត្តិការ​ចុះបញ្ជី​ ​ទូទាត់ចំណូល​-​ចំណាយ​ជូន​អ្នកផ្គត់ផ្គង់​ ​និង​បុគ្គលិក​ធ្វើ​ប្រតិបត្តិការ​ចុះបញ្ជី​ បុ​រេ​ប្រទាន​ ​និង​ទូទាត់​ជាមួយ​ ​ម​ន្រ្តី​ឥណទាន​
  • ការងារ​ចុះបញ្ជី​ផ្សេងៗ​ទៀត​ ​តាម​ការចាត់ចែង​របស់​ប្រធាន​បេឡា​
  • បើកប្រាក់​ក​ម្ចី​និង​ទទួល​ប្រាក់សំណង​ពី​អតិថិជន​ ​និង​កត់ត្រា​លើ​ ​សក្ខី​ប​ត្រ​
  • ​ទទួល​ដាក់​-​ដកប្រាក់​ ​បញ្ញើ​ពី​អតិថិជន​ ​និង​កត់ត្រា​លើ​សក្ខី​ប​ត្រ​
  • ​ទទួលខុសត្រូវ​ ​កត់ត្រា​ ​តាមដាន​ ​និង​គ្រប់គ្រង​ទ្រព្យ​ដាក់​ធានា​ (​Collateral​)
  • ទទួលខុសត្រូវ​ ​កត់ត្រា​ ​តាមដាន​ ​និង​គ្រប់គ្រង​ឯកសារ​ ​Loan​ ​file​ ​និង​ ​Saving​ ​File​
  • ពន្យល់​និង​ឆ្លើយតប​ ​នូវ​ច​ម្ងល់​របស់​អតិថិជន​ប្រកបដោយ​វិជ្ជាជីវៈ

អត្ថប្រយោជន៍ទទួលបាន៖

  • ​​​ប្រាក់​បៀវត្ស​សមរម្យ​តាម​ទី​ផ្សារ​ប្រកួតប្រជែង​
  • ​​​ប្រាក់ឧបត្ថម្ភ​តួនាទី​ប្រចាំខែ​ ​រហូតដល់​ ​២​០​ ​ដុល្លារ​
  • ​​​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ប្រចាំ​ឆ្នាំ​ពី​១​-​៨​ខែ​ ​នៃ​ប្រាក់ខែ​គោល​
  • ​​​​ប្រាក់ឧបត្ថម្ភ​បុណ្យចូលឆ្នាំ​ខ្មែរ​(​ស្មើនឹង​ប្រាក់ខែ​គោល​ចំនួន​ ​១​ខែ​)
  • ​​​​ប្រាក់ឧបត្ថម្ភ​បុណ្យភ្ជុំបិណ្ឌ​(​ស្មើនឹង​ប្រាក់ខែ​គោល​ចំនួន​ ​១​ខែ​)
  • ​​​ទទួល​បាន​ប្រាក់​អតីតភាព​ការងារ​ស្មើនឹង​ប្រាក់ឈ្នួល​ ​និង​ ​ប្រាក់​បន្ទាប់បន្សំ​ជាមធ្យម​ចំនួន​១​៥​ថ្ងៃ​ក្នុង​១​ឆ្នាំ​
  • ​​​ប្រាក់ឧបត្ថម្ភ​មូលនិធិ​មិត្ត​ប្រា​សាក់​ ​រហូតដល់​ ​១​,​០​០​០​ ​ដុល្លារ​
  • ​​​​ផ្តល់​ជូន​ស​ម្លៀ​ក​បំពាក់​ឯកសណ្ឋាន​ ​និង​អាវយឺត​
  • ​​​​ផ្ដល់​ជូន​ប្រាក់ឈ្នួល​ក្នុង​កំឡុង​ពេលឈប់សម្រាក​លំហែ​មាតុភាព​
  • ​​​​មានការ​ត​ម្លើ​ង​ប្រាក់​បៀវត្ស​ប្រចាំ​ឆ្នាំ​ជា​រៀងរាល់​ឆ្នាំ​
  • ​​​ទទួល​បានឱកាស​ត​ម្លើ​ង​តួនាទី​
  • ​​​ផ្តល់​កន្លែង​ស្នាក់​នៅ​ (​នៅ​ក្នុង​ស្នាក់​ការ​)
  • ​​​​ផ្តល់​អាទិភាព​ឲ្យ​ជ្រើសរើស​សាខា​ដែល​នៅ​ជិត​ផ្ទះ
  • ​ទទួល​បាន​ក​ម្ចី​បុគ្គលិក​ក្នុង​អត្រា​ការប្រាក់​ទាប​
  • ​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ​ពី​ស្ថាប័ន​
  • ​ទទួល​បានការ​ជួយជ្រោមជ្រែង​ឲ្យ​អនុវត្ត​ការងារ​បាន​រលូន​នៅ​ក​ម្រិ​ត​សាខា​
  • ​​ធានា​រ៉ាប់រង​សុខភាព​
  • ​ធានា​រ៉ាប់រង​លើ​ការ​សម្រាក​នៅ​មន្ទីរពេទ្យ​ (​ប​.​ស​.​ស​)
  • ​ធានា​រ៉ាប់​រងគ្រោះថ្នាក់​ផ្ទាល់ខ្លួន​ (​ប​.​ស​.​ស​)
  • ​ច្បាប់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​រហូតដល់​ ​២​១​ថ្ងៃ​
  • ​ច្បាប់​ឈប់​សម្រាក​រៀបអាពាហ៍ពិពាហ៍​ ​៥​ថ្ងៃ​
  • ​​ច្បាប់​ឈប់​សម្រាក​លំហែ​មាតុភាព​រហូតដល់​ ​៩​០​ថ្ងៃ​
  • ​ច្បាប់​ឈប់​សម្រាក​ពេល​មានធុរៈ​ក្នុង​គ្រួសារ​
  • ​ឈប់​សម្រាក​ថ្ងៃបុណ្យ​ជាតិ​ ​អន្តរជាតិ​ ​និង​ ​ថ្ងៃសៅរ៍​ ​អាទិត្យ

លក្ខណៈ​សម្បត្តិ​ចាំបាច់​ត្រូវ​មាន​៖

  • កំពុង​សិក្សា​ ​ឫ​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ ​ធនាគារ​/​ហិរញ្ញវត្ថុ​/​គណនេយ្យ​/​សេ​ដ្ខ​កិច្ច​/​គ្រប់គ្រង​/​ពាណិជ្ជកម្ម​ ​ឬ​ជំនាញ​ដែល​ពាក់ព័ន្ធ​។​
  • មាន​សីលធម៌​ល្អ​ ​មាន​ឥរិយាបថ​ល្អ​ ​មាន​ភាព​ស្មោះត្រង់​ ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ ​មានការ​គោរពវិន័យ​ ​និង​មានគំនិត​ជា​សហគ្រិន​។​
  • ​មិន​មាន​បទពិសោធន៍​ការងារ​ក៏​អាច​ដាក់ពាក្យ​បាន​ដែរ

​បេ​ក្ខ​នារី​ ​និង​បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​សូម​បំពេញ​ ​ទម្រង់​បែបបទ​សុំ​បំ​ពេញការ​ងារ​ ​និង​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ ​មាន​​​រូបថត​ ​៤​X​៦​(​០​១​សន្លឹក​) ​ប័ណ្ណ​គ្រួសារ​ ​សំបុត្រកំណើត​ ​អត្តសញ្ញាណប័ណ្ណ​ ​និង​សញ្ញាប័ត្រ​ផ្សេងៗ​ (​ថត​ចំ​លង​ ​តែប៉ុណ្ណោះ​) ​ផ្ញើ​មកកាន់​ទីស្នាក់ការ​កណ្ដាល​ភ្នំពេញ​ដែល​មាន​អាសយដ្ឋាន​នៅ​ ​អាគារ​លេខ​២​១​២​ ​ផ្លូវ​២​៧​១​ ​សង្កាត់​ទួល​ទំពូង​២​ ​ខ័ណ្ឌចំការមន​ ​រាជធានីភ្នំពេញ​ ​ឬ​សាខា​ប្រា​សាក់​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​ ​ឬ​តាមរយៈ​អ៊ី​ម៉ែ​ល​៖​ ​recruitment​@​prasac.com.kh​ (​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​មក​ការិយាល័យ​កណ្ដាល ទូរសព្ទ័លេខ ៖ ០២៣ ៩៦២ ០៦២)។

Company Description
PRASAC MFI Ltd, the largest microfinance institution in Cambodia, provides sustainable financial services for client’s growth such as loans, deposits, ATM, bill payment, phone top-up, Mobile Banking, Internet Banking, fund transfer, Foreign Exchange , POS and other financial products throughout Cambodia.