Login for faster access to the best deals. Click here if you don't have an account.

Teller Full-time Job

5 years ago Microfinance Institution Kratié   1.3K views
Job Details

បេឡាធិការ (Teller)

  ថ្ងៃផ្សព្វផ្សាយ​ ៖ January 30, 2019

  កាល​បរិច្ឆេទឈប់ទទួលពាក្យ ៖ February 6, 2019

   2  តួនាទី ក្នុង​ ខេត្តក្រចេះ

ទីតាំងការងារ៖

  • សាខាស្នួល

ភារកិច្ច និងការទទួលខុសត្រូវ​មាន៖

  • បញ្ចូលព័ត៌មានអតិថិជន (CIF Creation) បង្កើតគណនីសន្សំ (Savings Opening) គណនីកម្ចី(Loan Opening) និងគណនី មានកាលកំណត់ (TD) ក្នុងប្រព័ន្ធ FLEXCUBE
  • បង្ខាំង-ដោះបង្ខាំងគណនី និងបិទគណនី
  • ធ្វើប្រតិបត្តិការដាក់-ដកប្រាក់ សន្សំ ផ្ទេរប្រាក់ ប្តូរប្រាក់ជូន អតិថិជន ក្នុងប្រព័ន្ធFLEXCUBE
  • ធ្វើប្រតិបត្តិការចុះបញ្ជី ទូទាត់ចំណូល-ចំណាយជូនអ្នកផ្គត់ផ្គង់ និងបុគ្គលិកធ្វើប្រតិបត្តិការចុះបញ្ជី បុរេប្រទាន និងទូទាត់ជាមួយ មន្រ្តីឥណទាន
  • ការងារចុះបញ្ជីផ្សេងៗទៀត តាមការចាត់ចែងរបស់ប្រធានបេឡា
  • បើកប្រាក់កម្ចីនិងទទួលប្រាក់សំណងពីអតិថិជន និងកត់ត្រាលើ សក្ខីបត្រ
  • ទទួលដាក់-ដកប្រាក់ បញ្ញើពីអតិថិជន និងកត់ត្រាលើសក្ខីបត្រ
  • ទទួលខុសត្រូវ កត់ត្រា តាមដាន និងគ្រប់គ្រងទ្រព្យដាក់ធានា (Collateral)
  • ទទួលខុសត្រូវ កត់ត្រា តាមដាន និងគ្រប់គ្រងឯកសារ Loan file និង Saving File
  • ពន្យល់និងឆ្លើយតប នូវចម្ងល់របស់អតិថិជនប្រកបដោយវិជ្ជាជីវៈ

លក្ខណសម្បត្តិចាំបាច់ត្រូវមាន៖

  • បានបញ្ចប់ ឬកំពុងសិក្សាបរិញ្ញាប័ត្រផ្នែក គណនេយ្យ ធនាគារ និង ហិរញ្ញវត្ថុ
  • មានបទពិសោធន៍ទាក់ទងនឹងផ្នែកគណនេយ្យ នៅតាម ធនាគារ ឬ ស្ថាប័នមីក្រូហិរញ្ញវត្ថុជាការប្រសើរ
  • មានគុណធម៌ប្រុងប្រយត្ន័ មានវិន័យការងារ និងមានភាពស្មោះត្រង់
  • មានជំនាញក្នុងការដោះស្រាយបញ្ហា និង មានជំនាញទំនាក់ទំនងល្អ
  • និយាយ សរសេរ អានភាសាអង់គ្លេសបានល្អ និងចេះ កុំព្យូទ័រ Microsoft Offices, Internet
  • ផ្តល់អាទិភាពដល់បេក្ខជនដែលរស់នៅក្នុងតំបន់ប្រតិបត្តិការ

បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍ សូម​ផ្ញើ​ប្រវត្តិរូបសង្ខេប លិខិត​ចំណាប់​អារម្មណ៍ដែលមាន​បញ្ជាក់​ពី​ប្រាក់​ខែ​​រំពឹង​ទុក​ រូបថត សញ្ញាបត្រ​ថត​ចម្លង លិខិត​អះអាង​ពី​ក្រុមហ៊ុន អត្តសញ្ញាណបណ្ណ សំបុត្រកំណើត​ និង​សៀវ​ភៅ​គ្រួសារ​ទៅកាន់​អុី​ម៉ែល​របស់​ប្រាសាក់​ ឬការិយាល័យកណ្ដាល​របស់​ប្រាសាក់​ ដែល​មាន​អាសយដ្ឋាន៖ អគារ​លេខ ​212 ផ្លូវ 271 សង្កាត់ទួលទំពូង 2 ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា​។

អុី​ម៉ែល​៖ recruitment@prasac.com.kh

ទូរស័ព្ទ​៖ 023 220 102

ចំណាំ៖ មានតែបេក្ខជន​ដែល​ជាប់ជម្រុះ​វគ្គ​ដំបូង​​ប៉ុណ្ណោះដែល​នឹង​ត្រូវ​បាន​ទាក់​ទង​ដើម្បី​ធ្វើ​តេស្តសាកល្បង ឬសម្ភាសន៍បន្ដ​។

ចុច​លើ​ប៊ូ​តុង​ "ដាក់​ពាក្យ​ឥឡូវនេះ" ខាង​ក្រោម​ដើម្បីបំពេញ​​ទម្រង់​បែប​បទ​ការងារ និង​ដាក់ពាក្យ​អនឡាញ

Company Description
PRASAC MFI Ltd, the largest microfinance institution in Cambodia, provides sustainable financial services for client’s growth such as loans, deposits, ATM, bill payment, phone top-up, Mobile Banking, Internet Banking, fund transfer, Foreign Exchange , POS and other financial products throughout Cambodia.