Login for faster access to the best deals. Click here if you don't have an account.

Credit Officer Intern Full-time Job

5 years ago Microfinance Institution Phnom Penh   1K views
Job Details

. ភារកិច្ចនិងការទទួលខុសត្រូវ៖

·        ជួយផ្សព្វផ្សាយសេវាកម្មរបស់ អិលអូអិលស៊ី​ ​និងបើកតំបន់ប្រតិបត្តិការភូមិថ្មី។

·        ជួយគ្រប់គ្រង ថែរក្សាអតិថិជនដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពនិងជំរុញឱ្យមានអតិថិជនថ្មីកើនឡើង។

·        ជួយប្រធានក្រុមរបស់អិលអូអិលស៊ីក្នុងការបំពេញពាក្យសុំខ្ចីប្រាក់និងពិនិត្យជាប្រចាំពីការប្រើប្រាស់កម្ចី ការសងត្រឡប់និងធ្វើរបាយការណ៍ប្រតិបត្តិការប្រចាំថ្ងៃ/ខែ/ឆ្នាំ។

. សមត្ថភាពដែលតម្រូវឱ្យមាន៖

·        យ៉ាងហោចណាស់មានសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)។

·        ចេះជំនាញផ្នែកលក់ ផ្សព្វផ្សាយ និងស្រាវជ្រាវ ទីផ្សារ​កាន់តែប្រសើរ។

·        មានភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាមក្នុងការងារ។

·        ផ្តល់អាទិភាពដល់បេក្ខជន/នារីដែលមានទីលំនៅក្នុងតំបន់ប្រតិបត្តិការជ្រើសរើសបុគ្គលិកខាងលើរបស់អិលអូអិលស៊ី។

អត្ថប្រយោជន៍ដែលអិលអូអិលស៊ីផ្តល់ជូនបុគ្គលិក៖ 
         អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ីផ្ដល់ជូនបុគ្គលិកនូវអត្ថប្រយោជន៍ជាច្រើនដែលមានលក្ខណៈប្រកួតប្រជែងនៅលើ​ទីផ្សារ​ការងារដូចជា៖ប្រាក់បៀវត្ស (អាចចចារបាន) ប្រាក់រង្វាន់ចូលឆ្នាំខ្មែរ ប្រាក់រង្វាន់ភ្ជុំបិណ្ឌប្រាក់រង្វាន់ចុងឆ្នាំ ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែសម្រាប់មន្ត្រីឥណទានប្រាក់មូលនិធិសន្សំ ការដំឡើង​​បៀវត្សប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភសុខភាពការធានារ៉ាប់រងពេលមានគ្រោះថ្នាក់ ឱកាសទទួលការបណ្តុះបណ្តាល​ និងអភិវឌ្ឍអាជីពការងារបរិយាកាសការងារល្អ និងការអនុវត្តលក្ខខណ្ឌការងារត្រឹមត្រូវតាមច្បាប់ការងារនៃ​ព្រះរាជាណាចក្រកម្ពុជា។

                អត្ថប្រយោជន៍ដែលអិលអូអិលស៊ី ផ្តល់ជូនអ្នកហាត់ការ៖

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ីផ្ដល់ជូនអ្នកហាត់ការនូវប្រាក់ឧបត្ថម្ភប្រចាំខែការធានារ៉ាប់រងគ្រោះថ្នាក់ក្នុងម៉ោងធ្វើការការបណ្តុះបណ្តាលជំនាញដែលពាក់ព័ន្ធនឹងធនាគារ។ អ្នកហាត់ការដែលមានសមត្ថភាពអាចមានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិរបស់អិលអូអិលស៊ី ភ្លាមៗដោយមិន​ចាំបាច់​ប្រឡងម្ដងទៀតឡើយនៅពេលមានតម្រូវការ។

របៀបដាក់ពាក្យ៖

បេក្ខជន​/នារីដែលមានចំណាប់អារម្មណ៍សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter​)ជាមួយរូបថតថ្មី(4x6)និងបញ្ជាក់ពីមុខតំណែងនិងទីតាំងដែលចង់បម្រើការងារឱ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យអិលអូអិលស៊ី​ (ខេមបូឌា)​ ភីអិលស៊ីដែលនៅជិតលោកអ្នក ​ឬអាចផ្ញើមកកាន់ អ៊ីមែល​recruitment@lolc.com.kh ត្រឹម ​​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១ដោយអនុវត្តតាមការណែនាំដូចខាងក្រោម៖

.ចំណងជើងអ៊ីមែលត្រូវតែសរសេរ៖ Applying for (position title) (Ex: Apply for Credit Officer)

             ២.CV & Cover Letter ត្រូវតែដាក់បញ្ចូលគ្នាតែមួយក្នុងទម្រង់ជាPDF​ ឬ Word ដោយទំហំមិនឱ្យលើស​ 5MB។

             ៣.ឯកសារពាក់ព័ន្ធ និងសញ្ញាបត្រសិក្សាផ្សេងៗ មិនត្រូវភ្ជាប់ជាមួយឡើយ (No attachment)។

            សម្រាប់ព័ត៌មានបន្ថែមអំពីអិលអូអិលស៊ីសូមចូលទៅកាន់គេហទំព័រwww.lolc.com.khឬទាក់ទងទៅកាន់ទូរស័ព្ទលេខ

081 800 169/081900 326 / 081 800 663 / 081 600 955

មានតែបេក្ខជន/នារីដែលមាននៅក្នុងបញ្ជីសម្រាំង (Shortlist)ទេ ទើបត្រូវបានទាក់ទងសម្រាប់ការប្រឡង ឬសម្ភាស។

(បេក្ខជន/នារីដែលបានដាក់ពាក្យហើយមិនអាចដកពាក្យវិញបានឡើយ)

Company Description
LOLC (CAMBODIA) PLC. is one of the top licensed microfinance institutions in Cambodia with a social vision and a business orientation that provides entrepreneurs and families at the base of the socio-economic pyramid with economic opportunities to transform the quality of their lives and their communities through the provision of effective and sustainable client-empowering financial services. Currently, LOLC serves more than 232,000 clients with loans outstanding of more than 450 million USD.