Login for faster access to the best deals. Click here if you don't have an account.

បេឡាធិការ Full-time Job

3 years ago Microfinance Institution Kampong Speu   789 views
Job Details

បេឡាធិការ

 Announced Date : September 22, 2020

 Deadline : September 30, 2020

  Number of applicants : 1  Positions

ទីតាំងការងារ៖

  • សាខាពញាឮ (ឧដុង្គ)

ភារកិច្ច​ និង​ ការទទួលខុសត្រូវ​មាន​៖

  • បញ្ចូល​ព័ត៌មាន​អតិថិជន​ (CIF​ Creation​) បង្កើត​គណនី​សន្សំ​ (Savings​ Opening​) គណនី​កម្ចី​(Loan​ Opening​) និង​គណនី​ មានកាល​កំណត់​ (TD​) ក្នុង​ប្រព័ន្ធ​ FLEXCUBE​
  • បង្ខាំង​-ដោះ​បង្ខាំង​គណនី​ និង​បិទ​គណនី​
  • ធ្វើ​ប្រតិបត្តិ​ការ​ដាក់​-ដកប្រាក់​ សន្សំ​ ផ្ទេរ​ប្រាក់​ ប្តូរ​ប្រាក់​ជូន​ អតិថិជន​ ក្នុង​ប្រព័ន្ធ FLEXCUBE​
  • ធ្វើ​ប្រតិបត្តិ​ការចុះបញ្ជី​ ទូទាត់ចំណូល​-ចំណាយ​ជូន​អ្នកផ្គត់ផ្គង់​ និង​បុគ្គលិក​ធ្វើ​ប្រតិបត្តិ​ការចុះបញ្ជី​ បុរេប្រទាន​ និង​ទូទាត់​ជាមួយ​ មន្រ្តី​ឥណទាន​
  • ការងារ​ចុះ​បញ្ជី​ផ្សេង​ៗទៀត​ តាម​ការចាត់ចែង​របស់​ប្រធាន​បេឡា​
  • បើកប្រាក់​កម្ចី​និង​ទទួល​ប្រាក់សំណង​ពីអ​តិថិ​ជន​ និង​កត់ត្រា​លើ​ សក្ខី​បត្រ​
  • ទទួល​ដាក់​-ដកប្រាក់​ បញ្ញើ​ពីអ​តិថិ​ជន​ និង​កត់ត្រា​លើ​សក្ខី​បត្រ​
  • ទទួលខុសត្រូវ​ កត់ត្រា​ តាមដាន​ និង​គ្រប់គ្រង​ទ្រព្យ​ដាក់​ធានា​ (Collateral​)
  • ទទួលខុសត្រូវ​ កត់ត្រា​ តាមដាន​ និង​គ្រប់គ្រង​ឯកសារ​ Loan​ file​ និង​ Saving​ File​
  • ពន្យល់​និង​ឆ្លើយតប​ នូវ​ចម្ងល់​របស់​អតិថិជន​ប្រកបដោយ​វិជ្ជាជីវៈ​

លក្ខណៈ​សម្បត្តិ​ចាំបាច់​ត្រូវ​មាន​៖

  • បាន​បញ្ចប់​ ឬកំពុង​សិក្សា​បរិញ្ញាប័ត្រ​ផ្នែក​ គណនេយ្យ​ ធនាគារ​ និង​ ហិរញ្ញវត្ថុ​
  • មានបទពិសោធន៍​ទាក់ទង​នឹង​ផ្នែក​គណនេយ្យ​ នៅ​តាម​ ធនាគារ​ ឬ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ជា​ការ​ប្រសើរ​
  • មានគុណ​ធម៌​ប្រុងប្រយ័ត្ន​មាន​វិន័យ​ការងារ​ និង​មាន​ភាព​ស្មោះត្រង់​
  • មាន​ជំនាញ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ និង​ មាន​ជំនាញ​ ទំនាក់ទំនង​ល្អ​
  • និយាយ​ សរសេរ​ អាន​ភាសាអង់គ្លេស​បាន​ល្អ​ និង​ចេះ​កុំព្យូទ័រ​ Microsoft​ Offices​, Internet​
  • ផ្តល់​អាទិភាព​ដល់​បេក្ខជន​ដែល​រស់នៅ​ក្នុង​តំបន់​ប្រតិបត្តិ​ការ​

ព័ត៌មានការងារ

បេក្ខនារី​ និង​បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​សូម​បំពេញ​ ទម្រង់​បែបបទ​សុំ​បំពេញការងារ​ និង​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ មាន​រូបថត​ ៤X៦​(០១សន្លឹក​) ប័ណ្ណគ្រួសារ​ សំបុត្រ​កំណើត​ អត្តសញ្ញាណ​ប័ណ្ណ​ និង​សញ្ញា​ប័ត្រ​ផ្សេង​ៗ (ថត​ចំលង​ តែប៉ុណ្ណោះ​) ផ្ញើ​មកកាន់​ទីស្នាក់ការ​កណ្ដាល​ភ្នំពេញ​ ដែល​មាន​អាស័យ​ដ្ឋាន​នៅ​ អាគារ​លេខ២១២​ ផ្លូវ២៧១​ សង្កាត់​ទួល​ ទំ​ពួង២​ ខ័ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ឬ សាខា​ប្រា​សាក់​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​ ឬតាមរយៈ​អ៊ី​ម៉ែ​ល៖ recruitment​@​prasac.com.kh​

សំរាប់​ព័ត៌មាន​បន្ថែម

​ទូរស័ព្ទ​លេខ​៖ ​023​ ​962​ ​062​
​អ៊ី​ម៉ែ​ល៖ recruitment​@​prasac.com.kh​

សម្គាល់​៖ រាល់​ពាក្យ​ស្នើសុំ​ទាំងអស់​ត្រូវ​បញ្ជាក់​ពីទី​តាំង​ការងារ​ឲ្យបាន​ច្បាស់លាស់​ ហើយ​មានតែ​បេក្ខនារី​ និង​បេក្ខជន​ ដែល​ត្រូវ​អញ្ជើញ​ធ្វើការ​ប្រឡង​ឬបទ​សម្ភាសន៍​នឹង​ត្រូវ​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​៕

Company Description
PRASAC MFI Ltd, the largest microfinance institution in Cambodia, provides sustainable financial services for client’s growth such as loans, deposits, ATM, bill payment, phone top-up, Mobile Banking, Internet Banking, fund transfer, Foreign Exchange , POS and other financial products throughout Cambodia.