Login for faster access to the best deals. Click here if you don't have an account.

SME Loan Officer (Many Position) Full-time Job

5 years ago Microfinance Institution Phnom Penh   0.9K views
Job Details

ភារៈកិច្ច និង ការទទួលខុសត្រូវមាន៖

  • ធ្វើផែនការ យុទ្ធសាស្ត្រ (ផ្តល់កម្ចី សេវាប្រាក់បញ្ញើរ និង ធ្វើផែនការហិរញ្ញវត្ថុ រយៈពេលខ្លី និងវែង)។
  • ធ្វើប្រតិបត្តិការផ្តល់កម្ចី និងសេវាប្រាក់បញ្ញើរ គោរពតាមគោលការណ៍ នីតិវិធី បទដ្ឋានកំណត់ និងអនុវត្តតាមការណែនាំផ្សេងៗ របស់នាយកសាខា នាយកភូមិភាគ និងការិយាល័យកណ្តាល ។
  • ស្វែងយល់ពីបរិយាកាសគូប្រកួតប្រជែង និង ធ្វើការផ្សព្វផ្សាយ ផលិតផល និងសេវាកម្មរបស់ស្ថាប័ន។
  • ធ្វើការទំនាក់ទំនងសាធារណៈ នៅក្នុងតំបន់ប្រតិបត្តិ និងថែរក្សា ទ្រព្យសម្បត្តិរបស់ស្ថាប័នអោយបានគង់វង្ស។
  • ដោះស្រាយកម្ចីមានបញ្ហា និងសម្របសម្រួលរាល់ការតវ៉ា ឬ ទាមទារផ្សេងៗរបស់អតិថិជន និងបុគ្គលិក។
  • ធ្វើរបាយការណ៍បូកសរុបការអនុវត្តផែនការ និងលទ្ធផលការងារ
  • អនុវត្តការងារផ្សេងៗទៀតដែលតម្រូវដោយអ្នកគ្រប់គ្រង។

លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖

  • បានបញ្ចប់បរិញ្ញាបត្រផ្នែកធនាគារ/ហរិញ្ញវត្ថុ/គណនេយ្យ/សេដ្ឋកិច្ច/គ្រប់គ្រង/ពាណិជ្ជកម្ម ។
  • មានបទពិសោធន៍ផ្តល់ប្រាក់កម្ចីធំ យ៉ាងតិច១ឆ្នាំ នៅធនាគារ ពាណិជ្ជ។
  • មានចំណេះដឹងខ្ពស់ ទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ ។
  • មានជំនាញក្នុងការផ្តល់សេវាកម្មល្អ ការទំនាក់ទំនងល្អ និង ការដោះស្រាយបញ្ហា។
  • មានចំណេះដឹងអាចអាន និង សរសេរភាសាអង់គ្លេសបានច្រើនគួរសម។
  • មានចំណេះដឹងអាចប្រើប្រាស់កម្មវិធី Ms. Office។
  • មានសីលធម៌ល្អ មានឥរិយាបថល្អ មានភាពស្មោះត្រង់ មានការប្តេជ្ញាចិត្តខ្ពស់ មានការគោរពវិន័យ និងមានគំនិតជាសហគ្រិន ។
Company Description
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ គឺជាស្ថាប័នមីក្រូហិរញ្ញវត្ថុដែលកំពុងធ្វើប្រតិបត្តិការហិរញ្ញវត្ថុដូចជា ផ្តល់ប្រាក់កម្ចី ទទួល ប្រាក់បញ្ញើសន្សំ ផ្ទេរប្រាក់ ប្តូរប្រាក់ និងសេវាហិរញ្ញវត្ថុផ្សេងៗ ទូទាំង ២៥ខេត្ត និងរាជធានី