មន្រ្តីឥណទាន 50នាក់ Full-time Job
1 year ago - Microfinance Institution - Phnom Penh - 519 viewsJob Details
មន្រ្តីឥណទាន ប្រចាំតំបន់ ទីក្រុងភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កំពត តាកែវ ព្រៃវែង ស្វាយរៀង កំពង់ចាម កំពង់ធំ និងខេត្តសៀមរាម
តួនាទី និងទំនួលខុសត្រូវ៖
- ធ្វើផែនការសកម្មភាព និងផែនការបញ្ចេញឥណទានប្រចាំសប្តាហ៍ និងប្រចាំខែ។
- ធ្វើការផ្សព្វផ្សាយផលិតផលរបស់ណុងហឹប ហ្វាយនែនទៅកាន់អតិថិជន និងបើកតំបន់ប្រតិបត្តិការភូមិថ្មី។
- លក់ផលិតផលផ្សេងៗទៀតក្រៅពីផលិតឥណទានដូចជាសេវាកម្ចីទិញផ្ទះ (Housing Laon)
- គ្រប់គ្រង ថែរក្សាអតិថិជនដែលមានស្រាប់ និងជ្រើសរើសអតិថិជនថ្មី។
- សិក្សាវាយតម្លៃពាក្យស្នើសុំកម្ចី និងឯកសារដែលពាក់ព័ន្ធពីអតិថិជន។
- គ្រប់គ្រងផលបត្រឥណទានឱ្យមានគុណភាពល្អ។
- ពិនិត្យជាប្រចាំពីការប្រើប្រាស់កម្ចី ការសងត្រឡប់ និងធ្វើរបាយការណ៍ប្រតិបត្តិការប្រចាំថ្ងៃ/ខែ/ឆ្នាំ។
- ធ្វើការងារផ្សេងៗទៀតទៅតាមការចាត់តាំងរបស់ប្រធានគ្រប់គ្រងផ្ទាល់។
លក្ខខណ្ឌតម្រូវ៖
- យ៉ាងហោចណាស់មានសញ្ញាបត្រទុតិយភូមិ(បាក់ឌុប) ឬ កំពុងសិក្សាថ្នាក់មហាវិទ្យាល័យគ្រប់ផ្នែក ។
- មានចំណេះដឹង ទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ ។
- មានបទពិសោធន៍ក្នុងការគ្រប់គ្រងប្រាក់កម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុនឹងផ្តល់អាទិភាព។
- មានបទពិសោធន៍ផ្នែកលក់ ផ្សព្វផ្សាយ និងស្រាវជ្រាវទីផ្សារកាន់តែប្រសើរ។
- ផ្តល់អាទិភាពដល់បេក្ខជន/នារីដែលមានទីលំនៅក្នុងតំបន់ប្រតិបត្តិការជ្រើសរើសបុគ្គលិកខាងលើរបស់ណុងហឹប ហ្វាយនែន។
របៀបដាក់ពាក្យ៖
បេក្ខជន/នារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារឱ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យ ណុង ហឹបហ្វាយនែនដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់ អ៊ីមែល Phatriya.Pheon@nhfinance.com.kh ។
សម្រាប់ព័ត៌មានបន្ថែមអំពីណុង ហឹបហ្វាយនែន សូមចូលទៅកាន់គេហទំព័រ www.nhfinance.com.kh ឬទាក់ទងទៅកាន់ទូរស័ព្ទលេខ 096 66 92 998 / 012 796 685 / 071 333 64 13
មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះដែលត្រូវបានទាក់ទងដើម្បីសម្ភាសន៍
Company Description
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ធនាគារ ណុងហឹប ដែលមានទីស្នាក់ការកណ្តាល នៅប្រទេសកូរ៉េខាងត្បូង។ ធនាគារ ណុងហឹប ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦១ ធនាគារនេះមិនត្រឹមតែ ផ្តល់សេវាហិរញ្ញវត្ថុ តែប៉ុណ្ណោះទេ ប៉ុន្តែក៏បានដើរតួនាទីក្នុងការលើកកម្ពស់សុខុមាលភាពនៃវិស័យកសិកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន(ខេមបូឌា) ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ដើម្បីបន្ត ប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ទាប់ពីធនាគារ ណុងហឹប បានទិញភាគហ៊ុន ១០០% ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ី។ បច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប កំពុងធ្វើប្រតិបត្តិការនៅ រាជធានីភ្នំពេញ និងខេត្តចំនួន១១ គឺខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ សៀមរាប កំពង់ធំ ព្រៃវែង ស្វាយរៀង និងកំពង់ចាម។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប នឹងបន្តពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត នាពេលអនាគត។