Login for faster access to the best deals. Click here if you don't have an account.

មន្រ្តីឥណទានជាន់ខ្ពស់ 30 នាក់ Full-time Job

4 months ago Microfinance Institution Phnom Penh   286 views
Job Details

មន្រ្តីឥណទានជាន់ខ្ពស់ ប្រចាំតំបន់ ទីក្រុងភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ កំពត តាកែវ ព្រៃវែង ស្វាយរៀង កំពង់ចាម កំពង់ធំ និងខេត្តសៀមរាម

តួនាទី និងទំនួលខុសត្រូវ៖

  1. អនុវត្តផែនការសកម្មភាព នៃសាខានិងប្រកាន់ខ្ជាប់នូវគោលនយោបាយនិងនីតិវិធីឥណទានរបស់ស្ថាប័ន
  2. រៀបចំផែនការប្រមូលប្រាក់ និងចំណាយប្រចាំថ្ងៃរបស់មន្រ្តីឥណទាននិងដាក់ជូនប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា។
  3. ប្រឹក្សា និងផ្តល់យោបល់ ចែករំលែកព័ត៌មានដល់អតិថិជនក្នុងការធ្វើអាជីវកម្មនិងគាំទ្រអាជីវកម្មរបស់ពួកគាត់។
  4. ចាត់វិធានការជាបន្ទាន់ជាមួយមន្រ្តីឥណនដ៏ទៃទៀតនៅពេលមានការកើតឡើងនៃប្រាក់កម្ចីហួសកាលកំណត់ហើយត្រូវរាយការណ៍ពីស្ថានភាពនេះទៅកាន់ប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា។
  5. ផ្សព្វផ្សាយផលិតផលនិងសេវាកម្មរបស់ស្ថាប័នដើម្បីកំណត់គោលដៅអតិថិជននៅតំបន់សក្តានុពលនិងជួយមន្រ្តីឥណទានផ្សេងទៀតក្នុងការផ្សព្វផ្សាយជាក្រុមតាមការស្នើសុំរបស់ក្រុមប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា។
  6. បណ្តុះបណ្តាលនិងតំរង់ទិសទៅកាន់មន្ត្រីឥណទានថ្មីៗអំពីរបៀបអនុវត្តការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាពនិងលើកទឹកចិត្តពួកគេឱ្យធ្វើការជាមួយស្ថាប័នជាក្រុម។
  7. ចូលរួមនិងជួយដល់មន្ត្រីឥណទានដទៃទៀតក្នុងការស្រាវជ្រាវមូលដ្ឋានលើការស្ទង់មតិការពេញចិត្តរបស់អតិថិជនការវិភាគភាពខ្លាំង ភាពខ្សោយ ឳកាស និងការគំរាមកំហែងនៃដៃគូប្រកួតប្រជែងរបស់ស្ថាប័ននៅក្នុងតំបន់ប្រតិបត្តិការហើយផ្ញើរបាយការណ៍នេះទៅកាន់ប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា។
  8. វាយតំលៃនិងត្រួតពិនិត្យ ការអនុម័តលើប្រាក់កម្ចីយោងតាមគោលការណ៍ឥណទាននិងសេចក្តីណែនាំរបស់គ្រឹះស្ថាន
  9. តំណាងឱ្យស្ថាប័នទំនាក់ទំនងសាធារណៈនិងទំនាក់ទំនងក្នុងតំបន់ដែលបានកំណត់។
  10. លើកកម្ពស់និងចូលរួមក្នុងសកម្មភាពសង្គម រួមមានឥណទានជាមួយការអប់រំ សុខភាពនិងការការពារបរិស្ថាន រួមទាំងការជួយដល់អតិថិជនក្នុងការកែលំអរអាជីវកម្មរបស់ពួកគេតាមរយៈការពិគ្រោះយោបល់ឬតាមរយៈការផ្តល់ឧទាហរណ៍ដ៏ល្អពីអាជីវកម្មជោគជ័យ។
  11. កិច្ចការងារផ្សេងៗទៀតត្រូវបានកំណត់ដោយ ប្រធានក្រុមមន្រ្តីឥណទាន ឬក៏ប្រធានសាខា។

លក្ខខណ្ឌតម្រូវ៖

  1. បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬ កំពុងសិក្សាថ្នាក់បរិញ្ញាបត្ររង ឬ បរិញ្ញបត្រផ្នែកធនាគារ, ហិរញ្ញវត្ថុ, គណនេយ្យ,សេដ្ឋកិច្ច, គ្រប់គ្រង, ពាណិជ្ជកម្ម និងជំនាញដែលពាក់ព័ន្ធ។
  2. មានបទពិសោធន៏យ៉ាងតិច ១ - ២ ឆ្នាំឡើងទៅទាក់ទងនិងវិស័យធនាគារ ឬមីក្រូហិរញ្ញវត្ថុ។
  3. ពូកែខាងគណិតវិទ្យា និងជំនាញគណនាល្អ។
  4. មានជំនាញក្នុងការផ្តល់សេវាកម្មល្អ ការទំនាក់ទំនងល្អ និងការដោះស្រាយបញ្ហា។
  5. មានចំណេះដឹងអាចប្រើប្រាស់កម្មវិធីកុំព្យូទ័រ Ms Office ។
  6. មានសីលធម៌ល្អ មានឥរិយាបថល្អ មានភាពស្មោះត្រង់ មានការប្តេជ្ញាចិត្តខ្ពស់ មានការគោរពវិន័យ និងអាចធ្វើការក្រោមសម្ពាធបាន។
  7. មានឆន្ទៈក្នុងការរៀនអ្វីដែលថ្មីៗ និងរៀនឆាប់រហ័ស។
  8. ពូកែខាងបង្វឹកក្រុម និងលើកទឹកចិត្តក្រុម។
  9. ពូកែធ្វើផែនការ ការវិភាគឥណទាន និងមានឆ្នៃប្រឌិតក្នុងការលក់។
  10. មានគំនិតផ្តួចផ្តើម គំនិតច្នៃប្រឌិត និងការដោះស្រាយបញ្ហា។
  11. ភាពស្មោះត្រង់រួសរាយរាក់ទាក់និងអាចធ្វើការជាក្រុម។
  12. ផ្តល់អាទិភាពដល់បេក្ខជនដែលរស់នៅក្នុងតំបន់ប្រតិបត្តិការ។

របៀបដាក់ពាក្យ៖
បេក្ខជន/នារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារឱ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យ ណុង ហឹបហ្វាយនែនដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់ អ៊ីមែល Phatriya.Pheon@nhfinance.com.kh ។
សម្រាប់ព័ត៌មានបន្ថែមអំពីណុង ហឹបហ្វាយនែន សូមចូលទៅកាន់គេហទំព័រ www.nhfinance.com.kh ឬទាក់ទងទៅកាន់ទូរស័ព្ទលេខ 096 66 92 998 / 012 796 685 / 071 333 64 13

មានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះដែលត្រូវបានទាក់ទងដើម្បីសម្ភាសន៍

Company Description
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ធនាគារ ណុងហឹប ដែលមានទីស្នាក់ការកណ្តាល នៅប្រទេសកូរ៉េខាងត្បូង។ ធនាគារ ណុងហឹប ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦១ ធនាគារនេះមិនត្រឹមតែ ផ្តល់សេវាហិរញ្ញវត្ថុ តែប៉ុណ្ណោះទេ ប៉ុន្តែក៏បានដើរតួនាទីក្នុងការលើកកម្ពស់សុខុមាលភាពនៃវិស័យកសិកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន(ខេមបូឌា) ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិ នៃកម្ពុជានៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ដើម្បីបន្ត ប្រតិបត្តិការជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ទាប់ពីធនាគារ ណុងហឹប បានទិញភាគហ៊ុន ១០០% ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ី។ បច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប កំពុងធ្វើប្រតិបត្តិការនៅ រាជធានីភ្នំពេញ និងខេត្តចំនួន១១ គឺខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ សៀមរាប កំពង់ធំ ព្រៃវែង ស្វាយរៀង និងកំពង់ចាម។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប នឹងបន្តពង្រីកតំបន់ប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត នាពេលអនាគត។