Login for faster access to the best deals. Click here if you don't have an account.

មន្រ្តីឥណទានហាត់ការ (180 មុខតំណែង) Full-time Job

3 years ago Microfinance Institution Phnom Penh   1K views
Job Details

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធំជាងគេនៅក្នុងប្រទេសកម្ពុជាដែល  មានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់ឲ្យសហគ្រិននិងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីត  នៃសេដ្គកិច្ចសង្គម  នូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ បច្ចុប្បន្ន អិលអូអិលស៊ី កំពុងបម្រើសេវាកម្មដល់អតិថិជនចំនួនជាង ២៩៤.១៥២នាក់ ដែលមាន  ផលប័ត្រឥណទានសរុបចំនួនជាង ៧៧០ លានដុល្លារអាមេរិក

ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័សរបស់យើងខ្ញុំ អិលអូអិលស៊ី ត្រូវការជ្រើសរើស មន្រ្តីប្រឹក្សាលក់សេវាហរិញ្ញវត្ថុហាត់ការ (មន្រ្តីឥណទានហាត់ការ) ចំនួន (១៤០)នាក់ សម្រាប់២៥ រាជធានី-ខេត្ត។

មុខតំណែងៈ មន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុហាត់ការ (មន្រ្តីឥណទានហាត់ការ) (180 មុខតំណែង)

ទីកន្លែងការងារៈ

ភារកិច្ច និងការទទួលខុសត្រូវ៖

img1.png ជួយផ្សព្វផ្សាយសេវាកម្មរបស់ អិលអូអិលស៊ី និងបើកតំបន់ប្រតិបត្តិការភូមិថ្មី។
img1.png ជួយគ្រប់គ្រង ថែរក្សាអតិថិជនដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពនិងជំរុញឱ្យមានអតិថិជនថ្មីកើនឡើង។
img1.png ជួយប្រធានក្រុមរបស់អិលអូអិលស៊ីក្នុងការបំពេញពាក្យសុំខ្ចីប្រាក់ និងពិនិត្យជាប្រចាំពីការប្រើប្រាស់កម្ចី ការសងត្រឡប់ និងធ្វើរបាយការណ៍ប្រតិបត្តិការប្រចាំថ្ងៃ/ខែ/ឆ្នាំ។

សមត្ថភាពដែលតម្រូវអោយមាន៖

img1.png យ៉ាងហោចណាស់មានសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)។
img1.png ចេះជំនាញផ្នែកលក់ ផ្សព្វផ្សាយ និងស្រាវជ្រាវ ទីផ្សារកាន់តែប្រសើរ។
img1.png មានភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាមក្នុងការងារ។
img1.png ផ្តល់អាទិភាពដល់បេក្ខជនដែលមានទីលំនៅក្នុងតំបន់ប្រតិបត្តិការជ្រើសរើសបុគ្គលិកខាងលើរបស់ អិលអូអិលស៊ី។

អត្ថប្រយោជន៍ដែល អិលអូអិលស៊ី ផ្តល់ជូនអ្នកហាត់ការ៖

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ផ្ដល់ជូនបេក្ខជន បេក្ខនារីដែលជោគជ័យនូវប្រាក់ឧបត្ថម្ភប្រចាំខែ ការធានារ៉ាប់រងគ្រោះថ្នាក់ក្នុងម៉ោងធ្វើការ ការបណ្តុះបណ្តាលជំនាញដែលពាក់ពន័្ធនឹងធនាគារ។ អ្នកហាត់ការដែលមានសមត្ថភាព អាចមានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិរបស់ អិលអូអិលស៊ី ភ្លាមៗដោយមិនចាំបាច់ប្រលងម្ដងទៀតឡើយនៅពេលមានតម្រូវការ។

របៀបដាក់ពាក្យ៖

បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយ រូបថតថ្មី (4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារឲ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់អ៊ីមែល recruitment@lolc.com.kh ត្រឹមថ្ងៃទី ៣០ កញ្ញា ២០២០ ​ ដោយអនុវត្តតាមការណែនាំដូចខាងក្រោម៖

១. ចំណងជើងអ៊ីមែលត្រូវតែសរសេរ៖ Applying for (position title) (Ex: Applying for Credit Officer) ។

២. CV & Cover Letter ត្រូវតែដាក់បញ្ចូលគ្នាតែមួយក្នុងទម្រង់ជា PDF ឬ Word ដោយទំហំមិន ឲ្យលើស 5MB ។

៣. ឯកសារពាក់ព័ន្ធ និងសញ្ញាបត្រសិក្សាផ្សេងៗ មិនត្រូវភ្ជាប់ជាមួយឡើយ (No attachment)

សម្រាប់ព័ត៌មានបន្ថែមអំពី អិលអូអិលស៊ី សូមចូលទៅកាន់គេហទំព័រ www.lolc.com.kh

មានតែបេក្ខជន បេក្ខនារីដែលមាននៅក្នុងបញ្ជីសម្រាំង (shortlist) ទេ ទើបត្រូវបានទាក់ទងសម្រាប់ការប្រឡង ឬសម្ភាស។

Company Description
LOLC (CAMBODIA), Plc. is one of the top licensed microfinance institutions in Cambodia with a social vision and a business orientation that provides entrepreneurs and families at the base of the socio-economic pyramid with economic opportunities to transform the quality of their lives and their communities through the provision of effective and sustainable client-empowering financial services. LOLC is owned by three shareholders, namely LOLC Micro Investment, Developing World Markets (DWM) and TPC ESOP. Currently, LOLC serves more than 206,904 clients with loans outstanding of more than 216 million USD.