មន្រ្តីឥណទាន (Credit Officer) ១៤០នាក់ Full-time Job
2018-11-28 06:27 Microfinance Institution Phnom Penh 1.3K views Reference: 285Job Details
មន្រ្តីឥណទាន (Credit Officer) ១៤០នាក់
ទីតាំងបម្រើការងារ: បន្ទាយមានជ័យ (៤នាក់); បាត់ដំបង (១នាក់); រាជធានីភ្នំពេញ (៤០នាក់); កំពង់ធំ (១០នាក់); កំពង់ចាម (៤នាក់); ខេត្ដរតនគិរី (៤នាក់); កណ្តាល (១៧នាក់); កំពង់ស្ពឺ(២នាក់); មណ្ឌលគិរី (៣នាក់); កោះកុង(៣នាក់); ព្រះសីហនុ (៨នាក់); ព្រៃវែង (១០នាក់); ពោធិ៍សាត់ (២នាក់); សៀមរាប (៣នាក់); ក្រចេះ(៣នាក់) ; តាកែវ (៦នាក់) ; ត្បូងឃ្មុំ (៧នាក់) ; កំពង់ឆ្នាំង (២នាក់) ; កំពត(៣នាក់) ; ខេត្តកែប (២នាក់) ; ព្រះវិហា(៣នាក់) ; ស្វាយរៀង(៣នាក់)
រាយការណ៏ជូន: នាយកសាខា
ឈប់ទទួលពាក្យ: ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ភារកិច្ច និងការទទួលខុសត្រូវសំខាន់ៗ:
- ធ្វើការផ្សាព្វផ្សាយ ផលិតផល សេវាកម្ម របស់ហត្ថាកសិករ លីមីធីត(HKL) ដើម្បីពង្រីកទីផ្សារ និងទាក់ទាញអតិថិជនសក្តានុពល។
- រៀបចំឯកសារឥណទាន ដើម្បីផ្តល់ឥណទានជូនអតិថិជន។
- ត្រួតពិនិត្យ និងតាមដានការសងត្រឡប់របស់អតិថិជន។
- បំពេញការងារផ្សេងៗតាមការចាត់តាំងរបស់គណៈគ្រប់គ្រង។
លក្ខណៈសម្បត្តិរបស់បេក្ខជន:
- ជាប់បាក់ឌុប ឬ កំពុងសិក្សាថ្នាក់បរិញ្ញាបត្ររង ឬបរិញ្ញាបត្រលើគ្រប់ជំនាញ ។
- មានបទពិសោធន៏ផ្នែកលក់ ឬការផ្សព្វផ្សាយកាន់តែប្រសើ។
- រួសរាយរាក់ទាក់ និងការបាស្រ័យទាក់ទងល្អ។
- មានអត្តចរិកល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសារ និងមានឆន្ទៈ ក្នុងការធ្វើការងារ។
- ត្រូវមានម៉ូតូផ្ទាល់ខ្លួននិងអាចបើកបរបាន។
- ផ្នែកគណិតវិទ្យាៈ ការវិភាគ និង គណនា
- ប្រវត្តិរស់នៅក្នុងសហគមន៍ល្អ។
អត្ថប្រយោជន៍ដែល ហត្ថាកសិករ លីមីតធីត ផ្តល់ជូនៈ
- ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ប្រាក់បៀវត្សផ្អែកលើចំណេះ ជំនាញ និងបទពិសោធន៍។ ក្រៅពីប្រាក់បៀវត្សប្រចាំខែ ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗដែលមានដូចជា ការធានារ៉ាប់រង (សុខភាពនិងគ្រោះថ្នាក់) ប្រាក់រង្វាន់ប្រចាំឆ្នាំ ប្រាក់លើកទឹកចិត្ត ប្រាក់ឧបត្ថម្ភភ្ជុំបិណ្ឌ ប្រាក់ខែទី១៣ ប្រាក់ឧបត្ថម្ភឯកសណ្ឋាន ការតំឡើងប្រាក់ខែប្រចាំឆ្នាំ ប្រាក់សោធននិវត្តន៍ ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត។
- បេក្ខជនជោគជ័យ នឹងទទួលបាននូវការបណ្តុះបណ្តាលនិងអភិវឌ្ឍលើចំណេះដឹង ជំនាញ និងសមត្ថភាព ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងទទួលបានឱកាសក្នុងការអភិវឌ្ឍអាជីពការងារដ៏យូរអង្វែងជាមួយ ហត្ថាកសិករ លីមីតធីត ។
របៀបដាក់ពាក្យៈ
- ពាក្យសុំបម្រើការងារចែកជូនដោយឥតគិតថ្លៃ នៅការិយាល័យកណ្តាលភ្នំពេញ និងនៅគ្រប់ការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ឬបោះពុម្ពពីគេហទំព័ររបស់គ្រឹះស្ថានតាមរយៈ www.hkl.com.kh ។
- បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញពាក្យសុំបម្រើការងារ ដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេប សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សញ្ញាបត្រ និងលិខិតបញ្ជាក់ការសិក្សាផ្សេងៗ រួចយកមកដាក់នៅការិយាល័យកណ្តាល (ផ្ទះលេខ៦០៦ ផ្លូវ២៧១ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ) និងនៅតាមបណ្តាការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈអ៊ីម៉ែល job@hkl.com.kh ។
បញ្ជាក់ៈ
- រាល់សំណុំឯកសារដាក់ពាក្យទាំងអស់ នឹងមិនត្រូវបានផ្តល់ជូនវិញទេ។
- ព័ត៌មានបន្ថែមអំពីការជ្រើសរើសបុគ្គលិក សូមទំនាក់ទំនងមក ០៨៦ ៣៥៤ ៣៥៤/០៩៣ ៤០៥ ០០០