មន្រ្តីសេវាព័ត៌មាន-ប្រចាំការិយាល័យកណ្តាល Full-time Job
2018-12-04 09:59 Microfinance Institution Phnom Penh 0.9K views Reference: 320Job Details
ក. ភារកិច្ចនិងការទទួលខុសត្រូវ៖
- ទទួលទូរសព្ទនិងឆ្លើយតបនូវរាល់សំនួររបស់អតិថិជន និងសាធារណៈជន ទាក់ទងនឹងផលិតផល និងសេវាកម្ម
- ទទួលស្វាគមន៍និងមានទំនាក់ទំនងល្អជាមួយអតិថិជន ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់ នៅពេលដែលពួក គាត់ ដើរ ចូលការិយាល័យ។
- ទទួលនូវរាល់ការត្អូញត្អែរនិងបណ្តឹងតវ៉ា តាមរយៈទូរសព្ទ ឬផ្ទាល់មាត់ ឬអ៊ីមែល
- កត់ត្រា-បញ្ញូលទិន្នន័យនៃព័ត៌មានពីការត្អូញត្អែរ (Complaints) របស់សារធារណជន អិតិថិជន បុគ្គលិកចូលក្នុងប្រព័ន្ធ
E-complaint ហើយរាយការណ៍ជូនថ្នាក់គ្រប់គ្រងផ្ទាល់ និងសមត្ថកិច្ចពាក់ព័ន្ធឲ្យបានទាន់ពេលវេលានិង followup ជានិច្ច ដើម្បីប្រាកដថារាល់បណ្តឹងតវ៉ាត្រូវបានដោះស្រាយ
- ធ្វើការងារផ្សេងៗទៀតដែលចាត់តាំងដោយអ្នកគ្រប់គ្រង។
ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
- មានបទពិសោធន៍យ៉ាងតិច១ឆ្នាំជាមន្រ្តីសេវាអតិថិជនជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារ ជាការប្រសើរ
- មានជំនាញល្អក្នុងការទំនាក់ទំនងនិងជាអ្នកផ្តល់យោបល់ (ស្ទាត់ជំនាញក្នុងការនិយាយ និងសរសេរជាភាសាខ្មែរ អាចនិយាយនិងសរសេរជាភាសាអង់គ្លេសកាន់តែប្រសើរ)
- យ៉ាងហោចណាស់កំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៤លើជំនាញដែលពាក់ព័ន្ធ
- មានជំនាញក្នុងការដោះស្រាយបញ្ហា
- ខិតខំប្រឹងប្រែងធ្វើការនិងអាចធ្វើការក្រោមសម្ពាធការងារបាន។