Login for faster access to the best deals. Click here if you don't have an account.

មន្រ្តីប្រឹក្សាលក់សេវាហរិញ្ញវត្ថុ (មន្រ្តីឥណទាន) (100 មុខតំណែង) Full-time Job

2020-05-18 02:39   Microfinance Institution   Phnom Penh   1.2K views Reference: 898
Job Details

ឱកាសការងារ

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធំជាងគេនៅក្នុងប្រទេសកម្ពុជាដែល  មានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់ឲ្យសហគ្រិននិងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីត  នៃសេដ្គកិច្ចសង្គម  នូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ បច្ចុប្បន្ន អិលអូអិលស៊ី កំពុងបម្រើសេវាកម្មដល់អតិថិជនចំនួនជាង ២៩៤.១៥២នាក់ ដែលមាន  ផលប័ត្រឥណទានសរុបចំនួនជាង ៧៧០ លានដុល្លារអាមេរិក

ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន អិលអូអិលស៊ី ត្រូវការជ្រើសរើស មន្រ្តីប្រឹក្សាលក់សេវាហរិញ្ញវត្ថុ (មន្រ្តីឥណទាន) ចំនួន ១០០នាក់ សម្រាប់សាខាទូទាំង ២៥ ខេត្ត/រាជធានី។

មុខតំណែងៈ មន្រ្តីប្រឹក្សាលក់សេវាហរិញ្ញវត្ថុ (មន្រ្តីឥណទាន) (100 មុខតំណែង)

ទីកន្លែងការងារៈ

ភារកិច្ច និងការទទួលខុសត្រូវ៖

img1.png ធ្វើការផ្សព្វផ្សាយផលិតផលរបស់អិលអូអិលស៊ីទៅកាន់អតិថិជន និងបើកតំបន់ប្រតិបត្តិការភូមិថ្មី។
img1.png គ្រប់គ្រង ថែរក្សាអតិថិជនដែលមានស្រាប់ និងជ្រើសរើសអតិថិជនថ្មី។
img1.png សិក្សាវាយតម្លៃពាក្យស្នើសុំកម្ចីពីអតិថិជន។
img1.png គ្រប់គ្រងផលបត្រឥណទានឱ្យមានគុណភាពល្អ។
img1.png ពិនិត្យជាប្រចាំពីការប្រើប្រាស់កម្ចី ការសងត្រឡប់ និងធ្វើរបាយការណ៍ប្រតិបត្តិការប្រចាំថ្ងៃ/ខែ/ឆ្នាំ។

សមត្ថភាពដែលតម្រូវអោយមាន៖

img1.png យ៉ាងហោចណាស់មានសញ្ញាបត្រទុតិយភូមិ(បាក់ឌុប) ឬ កំពុងសិក្សាថ្នាក់មហាវិទ្យាល័យគ្រប់ផ្នែក ។
img1.png មានចំណេះដឹង ទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ ។
img1.png មានបទពិសោធន៍ក្នុងការគ្រប់គ្រងប្រាក់កម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុនឹងផ្តល់អាទិភាព។
img1.png មានបទពិសោធន៍ផ្នែកលក់ ផ្សព្វផ្សាយ និងស្រាវជ្រាវទីផ្សារកាន់តែប្រសើរ។
img1.png ផ្តល់អាទិភាពដល់បេក្ខជន/នារីដែលមានទីលំនៅក្នុងតំបន់ប្រតិបត្តិការជ្រើសរើសបុគ្គលិកខាងលើរបស់អិលអូអិលស៊ី។

អត្ថប្រយោជន៍ដែល អិលអូអិលស៊ី ផ្តល់ជូនអ្នកហាត់ការ៖

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ផ្ដល់ជូនបុគ្គលិករបស់ខ្លួននូវអត្ថប្រយោជន៍ជាច្រើន ដែលមានលក្ខណៈប្រកួតប្រជែងនៅលើទីផ្សារ ការងារដូចជាៈ ប្រាក់រង្វាន់ចូលឆ្នាំខ្មែរ ប្រាក់រង្វាន់ភ្ជុំបិណ្ឌ ប្រាក់រង្វាន់ចុងឆ្នាំ ការតម្លើងបៀវត្សប្រចាំឆ្នាំ ប្រាក់ឧបត្ថម្ភ សុខភាពការធានា រ៉ាប់រងពេលមានគ្រោះថ្នាក់ ឱកាសទទួលការបណ្តុះបណ្តាលនិងអភិវឌ្ឍន៍អាជីពការងារ បរិយាកាសការងារល្អ និងការ អនុវត្តលក្ខខណ្ឌ ការងារត្រឹមត្រូវតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។

របៀបដាក់ពាក្យ៖

បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមផ្ញើពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយ រូបថតថ្មី (4x6) និងបញ្ជាក់ពីមុខតំណែង និងទីតាំងដែលចង់បម្រើការងារឲ្យបានច្បាស់លាស់មកដាក់តាមបណ្តាការិយាល័យអិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលនៅជិតលោកអ្នក ឬអាចផ្ញើមកកាន់អ៊ីមែល recruitment@lolc.com.kh ត្រឹមថ្ងៃទី ១៩ ឧសភា ២០២០ ​ ដោយអនុវត្តតាមការណែនាំដូចខាងក្រោម៖

១. ចំណងជើងអ៊ីមែលត្រូវតែសរសេរ៖ Applying for (position title) (Ex: Applying for Credit Officer) ។

២. CV & Cover Letter ត្រូវតែដាក់បញ្ចូលគ្នាតែមួយក្នុងទម្រង់ជា PDF ឬ Word ដោយទំហំមិន ឲ្យលើស 5MB ។

៣. ឯកសារពាក់ព័ន្ធ និងសញ្ញាបត្រសិក្សាផ្សេងៗ មិនត្រូវភ្ជាប់ជាមួយឡើយ (No attachment)

សម្រាប់ព័ត៌មានបន្ថែមអំពី អិលអូអិលស៊ី សូមចូលទៅកាន់គេហទំព័រ www.lolc.com.kh

មានតែបេក្ខជន បេក្ខនារីដែលមាននៅក្នុងបញ្ជីសម្រាំង (shortlist) ទេ ទើបត្រូវបានទាក់ទងសម្រាប់ការប្រឡង ឬសម្ភាស។

(បេក្ខជន បេក្ខនារីដែលបានដាក់ពាក្យហើយមិនអាចដកពាក្យវិញបានឡើយ)

Company Description
LOLC (CAMBODIA), Plc. is one of the top licensed microfinance institutions in Cambodia with a social vision and a business orientation that provides entrepreneurs and families at the base of the socio-economic pyramid with economic opportunities to transform the quality of their lives and their communities through the provision of effective and sustainable client-empowering financial services. LOLC is owned by three shareholders, namely LOLC Micro Investment, Developing World Markets (DWM) and TPC ESOP. Currently, LOLC serves more than 206,904 clients with loans outstanding of more than 216 million USD.