មន្រ្តីបម្រើសេវាអតិថិជន (Customer Service Officer) Full-time Job
2021-06-22 04:02 Microfinance Institution Takeo 0.9K views Reference: 1064Job Details
មន្រ្តីបម្រើសេវាអតិថិជន (Customer Service Officer)
ថ្ងៃផ្សព្វផ្សាយ ៖ June 17, 2021
កាលបរិច្ឆេទឈប់ទទួលពាក្យ ៖ June 24, 2021
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំងការងារ៖
- សាខាផ្សារប៉ាង្កសី (១រូប)
ភារកិច្ច និង ការទទួលខុសត្រូវមាន៖
- ផ្តល់ការស្វាគមន៍ដែលមានជំនាញវិជ្ជាជីវៈដល់អតិថិជន
- ផ្ដល់ជូននូវព័ត៌មានដែលមានភាពជឿជាក់ចំពោះផលិតផល និង សេវាកម្ម ដល់អតិថិជន និងសាធារណជន
- ជួយសម្រួលដល់អតិថិជនក្នុងការបើកគណនី និងការបំពេញឯកសារ
- ដោះស្រាយបញ្ហារបស់អតិថិជនដោយផ្ទាល់ ឬដោយប្រយោល និងតាមដានពីការពេញចិត្តរបស់អតិថិជន រួចធ្វើរបាយការណ៍
- គ្រប់គ្រង និងថែរក្សាឯកសារសន្សំ
- ជួយសម្របសម្រួល ត្រួតពិនិត្យបញ្ហាទាក់ទងនឹងកាតអេធីអឹម និងប្រព័ន្ធសេវាធនាគារចល័ត ជូនអតិថិជន
- គ្រប់គ្រងអតិថិជន និងសាលធនាគារឲ្យមានសណ្តាប់ធ្នាប់
- ទទួលខុសត្រូវក្នុងការឆ្លើយតបនូវសំនួររបស់អតិថិជនដោយផ្ទាល់ និងតាមរយៈទូរស័ព្ទ
- ជួយក្នុងសកម្មភាពទំនាក់ទំនងសាធារណៈ និង ផ្សព្វផ្សាយផ្សេងៗ។
លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖
- កំពុងបន្ត ឬបញ្ចាប់បរិញ្ញាប័ត្រផ្នែកទីផ្សារ ហិរញ្ញវត្ថុ និងធនាគារ ឬបរិញ្ញាប័ត្រដទៃទៀតដែលពាក់ព័ន្ធ
- មានបទពិសោធន៍ជាមន្រ្តីបម្រើសេវាអតិថិជនកាន់តែប្រសើរ
- ចេះប្រើប្រាស់កុំព្យូទ័របានល្អ (MS Office និង MS Outlook)
- អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនង
- មានអត្តចរិករួសរាយរាក់ទាក់ ស្លូតបូត សុភាពរៀបសារ និងមានទំនាក់ទំនងល្អ
- មានជំនាញក្នុងការទំនាក់ទំនងជាមួយអតិថិជន និង ការងារជាក្រុមបានល្អ
- ប្រឹងប្រែងធ្វើការងារ និង មានការប្តេជ្ញាចិត្តខ្ពស់
- លើកទឹកចិត្តដល់បេក្ខនារីក្នុងការដាក់ពាក្យ។
ព័ត៌មានការងារ
បេក្ខនារី និងបេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញ ទម្រង់បែបបទសុំបំពេញការងារ និងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ មានរូបថត ៤X៦(០១សន្លឹក) ប័ណ្ណគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសញ្ញាប័ត្រផ្សេងៗ (ថតចំលង តែប៉ុណ្ណោះ) ផ្ញើមកកាន់ទីស្នាក់ការកណ្ដាលភ្នំពេញ ដែលមានអាស័យដ្ឋាននៅ អាគារលេខ២១២ ផ្លូវ២៧១ សង្កាត់ទួល ទំពួង២ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ ឬ សាខាប្រាសាក់ណាមួយដែលនៅជិតលោកអ្នក ឬតាមរយៈអ៊ីម៉ែល៖ recruitment@prasac.com.kh
សំរាប់ព័ត៌មានបន្ថែម
ទូរស័ព្ទលេខ៖ 023 962 062
អ៊ីម៉ែល៖ recruitment@prasac.com.kh
សម្គាល់៖ រាល់ពាក្យស្នើសុំទាំងអស់ត្រូវបញ្ជាក់ពីទីតាំងការងារឲ្យបានច្បាស់លាស់ ហើយមានតែបេក្ខនារី និងបេក្ខជន ដែលត្រូវអញ្ជើញធ្វើការប្រឡងឬបទសម្ភាសន៍នឹងត្រូវបានទំនាក់ទំនងតាមទូរស័ព្ទ៕